រថយន្ត Tesla Raodster ជំនាន់ដំបូង ត្រូវបានលោក Elon Musk បាញ់បង្ហោះទៅក្នុងលំហអាកាស កាលពីប្រមាណជាង ២ឆ្នាំមុន ហើយពេលនេះ វាបានហោះដល់ក្បែរភពអង្គារហើយ។
ក្រុមហ៊ុនអវកាស SpaceX បានបញ្ជាក់ថារថយន្ត Roadster និង Starman ដែលជាអ្នកបើកបរមានស្លៀកពាក់ ឈុតអវកាសគំរូរបស់ SpaceX បានហោះទៅក្បែរភពអង្គារកាលពីថ្ងៃទី៨ ខែតុលា។ យ៉ាងណាក្ដី Tesla Roadster មិនបាននៅកៀកភពអង្គារខ្លាំងនោះទេ ពោលគឺស្ថិតនៅចម្ងាយក្រោម ៥លានម៉ាយ (ប្រមាណ ៨លានគីឡូម៉ែត្រ) ពីភព ហើយរថយន្តនេះដែរហោះចេញពីភពផែនដីបានចម្ងាយជិត ៣៧លានម៉ាយ (៥៩លានគីឡូម៉ែត្រ) ផងដែរ។
វិបសាយឈ្មោះថា “Where is Raodster?” ដែលបានចាប់ទីតាំងជាក់ស្ដែងផ្ទាល់ៗរបស់ Starman បានឲ្យដឹងថារថយន្ត Tesla Roadster គឺស្ថិតនៅចម្ងាយប្រមាណ ២០៧លានគីឡូម៉ែត្រ ពីព្រះអាទិត្យ និងកំពុងហោះ សំដៅទៅកាន់ព្រះអាទិត្យក្នុងល្បឿន ២១ ៩៤៧គ.ម/ម៉៕
ដោយ ៖ sabay