ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុករថៃថា បាតុកម្មនៅថ្ងៃពុធ នឹងហែក្បួនទៅកាន់វិមានរដ្ឋាភិបាល ក្នុងបំណងបណ្តេញនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា

បរទេស៖ សម្ព័ន្ធនិស្សិតនៃសាកលវិទ្យាល័យ Thammasat បានអំពាវនាវឱ្យសាកលវិទ្យាល័យនេះ លុបចោលការសិក្សារយៈពេល ៣ ថ្ងៃដើម្បីអនុញ្ញាតឱ្យនិស្សិត ចូលរួមក្នុងបាតុកម្មប្រឆាំង រដ្ឋាភិបាល ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សហជីពបានចេញសេចក្តី ថ្លែងការណ៍មួយនៅថ្ងៃច័ន្ទ ដោយជំរុញឱ្យគ្រប់ថ្នាក់ទាំងអស់ ត្រូវបានលុបចោល ការម៉ោងសិក្សាចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីឱ្យនិស្សិតអាចចូលរួមការតវ៉ា នៅវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក។

មេដឹកនាំបាតុករលោក អាណុន ណាំប៉ា នៅថ្ងៃអាទិត្យបានប្រកាសថា បន្ទាប់ពីប្រមូលផ្ដុំនៅកន្លែងទីតាំង ប្រជាធិបតេយ្យនៅលើវិថី Ratchadamnoen ក្រុមបាតុករនឹងហែក្បួន ទៅកាន់វិមានរដ្ឋាភិបាលក្នុងគោល បំណងបណ្តេញ នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា។

លោកបានបញ្ជាក់ជាថ្មី នូវការទាមទារឱ្យកែធម្មនុញ្ញជាថ្មី និងការកែទម្រង់របបរាជានិយម។ បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យចាប់ផ្តើមនៅម៉ោង ២ រសៀល ហើយអ្នករៀបចំកម្មវិធី មិនបានបញ្ជាក់ឱ្យច្បាស់ថា ពេលណានឹងបញ្ចប់ឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top