ព័ត៌មានអន្តរជាតិ

ចិននឹងប្រើពេល៥ថ្ងៃ ធ្វើតេស្តរកមេរោគ ទ្រង់ទ្រាយធំ នៅក្នុងទីក្រុងឈីងតាវ ទាំងមូល ដែលមានប្រជាជន ៩លាននាក់

បរទេស៖ ទីក្រុង ឈីងតាវ របស់ប្រទេសចិន កំពុងធ្វើតេស្តរកវីរុសកូវីដ១៩ ទៅលើប្រជាជនរបស់ខ្លួនទាំងមូលចំនួន ៩ លាននាក់ ក្នុងរយៈពេល ៥ ថ្ងៃ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីការរកឃើញ ករណីជាច្រើន ដែលទាក់ទងទៅនឹងមន្ទីរពេទ្យ ដែលព្យាបាលអ្នកជំងឺ ដែលមានផ្ទុកមេរោគ ដែលឆ្លងមកពីបរទេស។

នៅក្នុងខែឧសភាប្រទេសចិន បានធ្វើតេស្តរកមេរោគនៅទីក្រុងវូហាន ទាំងមូលដែលមានប្រជាជនចំនួន ១១ លាននាក់ ដែលជាចំណុចកណ្តាលនៃជំងឺរាតត្បាតពិភពលោក។

ប្រទេសនេះបានគ្រប់គ្រងវីរុស បានយ៉ាងច្រើន ប៉ុន្តែនៅប្រទេសចិន គឺវាផ្ទុយស្រឡះពីផ្នែកផ្សេងទៀត នៃពិភពលោកដែលនៅតែមានចំនួនករណីខ្ពស់ និងការដាក់កម្រិត នៃការបិទប្រទេសខុសប្លែកគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top