វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានជ្រើសរើសមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ឱ្យធ្វើជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំ “មុតស្រួច” របស់ពិភពលោក សូម្បីតែបន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញមីស៊ីលថ្មីដ៏ធំមួយ ដែលគេជឿថាមានសមត្ថភាព វាយប្រហារផ្នែកណាមួយ នៃសហរដ្ឋអាមេរិក។
លោក ត្រាំ បានឲ្យដឹងក្នុងអំឡុងពេល នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅរដ្ឋផ្លរីដាដោយសំដៅទៅលើគូប្រជែង ប្រជាធិបតេយ្យ របស់គាត់គឺលោក Joe Biden ថា “មើលទៅយើងមិនអាចលេងល្បែងបានទេ ។ រឿងមួយដែលខ្ញុំដឹងច្បាស់ គឺប្រធានាធិបតីចិន ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងលោក គីម ជុងអ៊ុន ។
ជារឿយៗប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ក្រុមទាំង៣ រួមគ្នាជា“ អ្នកលេងអុកកំពូល” ឬអ្នកដែលឈរនៅកំពូល នៃហ្គេមរបស់ពួកគេ៕
ដោយ ឈូក បូរ៉ា