បច្ចេកវិទ្យា

កូរ៉េខាងត្បូង-អាមេរិក កំពុងរួមគ្នាវិភាគលម្អិតពីមីស៊ីល ICBM ជំនាន់ថ្មីរបស់កូរ៉េខាងជើង

សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថាអាជ្ញាធរយោធាកំពុងវិភាគលម្អិតអំពីមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់កូរ៉េខាងជើង ដែលបានដាក់បង្ហាញនៅក្នុងការដើរព្យុហយាត្រាដ៏ធំមួយកាលពីចុងសប្តាហ៍រួមទាំងក្បាលគ្រាប់ជាច្រើន ដែលវាអាចផ្ទុកបាន។

 ក្នុងអំឡុងពេលព្យុហយាត្រាថ្ងៃទី១០ ខែតុលាដើម្បីរំលឹកខួបលើកទី៧៥ នៃគណបក្សពលករកំពុងកាន់អំណាចប្រទេសកុម្មុយនិស្ត បានបង្ហាញមីស៊ីល ICBM ថ្មីរួមជាមួយមីស៊ីលផ្លោងដែលបាញ់ដោយនាវាមុជទឹកថ្មី និងប្រព័ន្ធអាវុធទំនើប ៗ ដទៃទៀត។

មីស៊ីល ICBM ចល័តតាមដងផ្លូវថ្មី មានទំហំធំជាងមុន និងមានផ្នែកខាងមុខវែងជាង នេះបង្ហាញថា វាត្រូវបានរចនាឡើង ដើម្បីបំពាក់ក្បាលគ្រាប់ច្រើន និងផ្ទុកបន្ទុកកាន់តែច្រើន៕ដោយ ឈូក បូរ៉ា

Most Popular

To Top