ទីក្រុChengdu៖យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតជាសំឡេង និងវីដេអូ នៅក្នុងប្រទេសចិនបានកើនឡើង ដល់ ៩០១ លាននាក់គិតត្រឹមខែមិថុនាដែលគ្របដណ្តប់ ៩៥,៨ ភាគរយនៃអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធើណេត ទាំងអស់នៅក្នុងប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។
របាយការណ៍ស្រាវជ្រាវស្តីពី ការអភិវឌ្ឍឧស្សាហកម្មសំឡេង “អូឌីយ៉ូ” និងវីដេអូតាមអ៊ីនធើណេតរបស់ប្រទេសចិនត្រូវបាន ចេញផ្សាយនៅសន្និបាត8th China Internet Audio & Video Conventionលើកទី ៨ ដែលបានធ្វើឡើងនៅភាគនិរតីនៃទីក្រុChengdu ប្រទេសចិន។ របាយការណ៍បាននិយាយថា ស្ថិតក្នុងចំណោមការរីករាលដាលនៃ COVID-១៩ អ្នកប្រើប្រាស់អ៊ីនធើណេតកាន់តែច្រើនបានងាក ទៅរកប្រភពកម្សាន្ដតាម អ៊ីនធើណេតដែលនាំឲ្យមានការកើនឡើងនូវចំនួនអ្នកប្រើសំឡេង និងវីដេអូតាមអ៊ីនធើណេត។
ចំនួនអ្នកប្រើប្រាស់វីដេអូខ្លីបានកើនឡើងដល់ ៨១៨ លាននាក់ ក្នុងខែមិថុនាដោយចំណាយពេលជាមធ្យម ១១០ នាទីចំណាយលើកម្មវិធីវីដេអូខ្លីសម្រាប់ មនុស្សម្នាក់ៗក្នុងមួយថ្ងៃលើសពីសេវាកម្មផ្ញើសារភ្លាមៗ។ លោកZhou Jie អគ្គលេខាធិការរង នៃនៃសមាគមសេវាកម្មទូរទស្សន៍ណេតចិនបាននិយាយថា សេវាកម្មវីដេអូខ្លីៗបានពង្រីកទៅដល់វិស័យផ្សេងៗដូចជាព័ត៌មាន និងការអប់រំជាជាងគ្រាន់តែ ជាការកម្សាន្ត។
របាយការណ៍បន្តថា ការផ្សាយបន្តផ្ទាល់តាមអ៊ីនធើណេត គឺជាការប្រើអ៊ីនធើណេតដែលមានការរីកចម្រើនលឿនបំផុតនៅឆ្នាំ ២០២០ ។ ចំនួនអ្នកប្រើប្រាស់ សេវាកម្មផ្សាយផ្ទាល់តាមអ៊ីនធើណេតនៅចិនបានឈានដល់ចំនួន ៥៦២ លាននាក់ នៅក្នុងខែមិថុនាជាមួយនឹងការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិចមានចំនួន ៣០៩ លាន។
ការផ្សាយផ្ទាល់តាមអ៊ីនធើណេតបានដើរតួនាទី យ៉ាងសំខាន់ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងការជួយសង្គ្រោះគ្រោះមហន្តរាយ៕ដោយ៖លី ភីលីព