កីឡាករបារាំងម្នាក់ ដែលកំពុងព្យាយាម ចង់ឲ្យមិត្តរួមជម្រើសជាតិរបស់ខ្លួន ដែលកំពុងមានស្ថានភាពលំបាក ជាមួយនឹងក្លឹប Barcelona ដើម្បីឲ្យសម្រេចចិត្តចូលរួមលេង ជាមួយនឹងគាត់ នៅលីគកំពូលអាមេរិក MLS ។
កីឡាករ Blaise Matuidi បានធ្វើការអះអាងថា គាត់ពិតជាកំពុងបានព្យាយាម ក្នុងការបញ្ចុះបញ្ចូល ឲ្យមិត្តរួមក្រុមជម្រើសជាតិបារាំង Antoine Griezmann ដើម្បីអាចមកចូលរួម ជាមួយនឹងខ្លួននៅក្លឹប Inter Miami វិញ។
គួរឲ្យដឹងដែរថាGriezmann បានបង្ហាញឲ្យគ្រប់គ្នាឃើញថា ពិតជាមានអារម្មណ៍តានតឹងពិតមែន ចំពោះទំរង់លេង មិនដូចទៅនឹងការរំពឹងទុកឡើយ ពេលដែលបានផ្ទេរមកដល់ Camp Nou ជាមួយនឹងក្លឹប Barcelona កាលពីឆ្នាំ២០១៩ពីក្លឹប AT Madrid ក្នុងតម្លៃខ្លួនដល់ទៅ ១០៨លានផោន៕
ប្រែសម្រួល៖ស៊ុនលី