តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចា ថ្នាក់ការងារ កាលពីថ្ងៃព្រហស្បតិ៍លើកិច្ចព្រមព្រៀងចែករំលែក តម្លៃសម្រាប់ការធ្វើជា ម្ចាស់ផ្ទះកងទ័ពអាមេរិក នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមប្រភព ដែលដឹងអំពីស្ថានភាពនេះ។
កិច្ចចរចាលើកទី ១ ធ្វើឡើងតាមរយៈខ្សែអាត់សំឡេង ដោយមានមន្រ្តីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ ចូលរួមរំពឹងថា នឹងបញ្ចប់នៅថ្ងៃសុក្រនេះ។
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវការចរចាឡើងវិញនូវថវិការបស់ទីក្រុងតូក្យូ សម្រាប់ធ្វើជាម្ចាស់ផ្ទះយោធាសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំចាប់ពីខែមេសា ឆ្នាំ២០២១ ជំនួសឱ្យកិច្ចព្រមព្រៀងបច្ចុប្បន្នដែលនឹងផុតកំណត់នៅខែមីនា។
ដោយការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅសល់តែ ប៉ុន្មានសប្តាហ៍ទៀត ហើយសេចក្តីព្រាងថវិកាដំបូងរបស់ជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅចុងខែធ្នូនេះប្រទេសទាំងពីរអាចនឹងយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ជំនួសឱ្យរយៈពេល៥ ឆ្នាំធម្មតា៕ដោយ ឈូក បូរ៉ា