បរទេស៖ ក្រុមមន្រ្តីមកពី សហព័ន្ធបាល់ទាត់អាហ្សង់ទីន បានអះអាងកាលពីថ្ងៃពុធថា បាល់ទាត់នៅក្នុងប្រទេសអាហ្សង់ទីន នឹងចាប់ផ្តើមឡើងវិញ នៅក្នុងខែនេះ។
ការអាក់ខាន ការប្រកួតបាល់ទាត់អាជីពក្នុងប្រទេស គឺបានខកខានជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីការប្រកួតទាំងអស់ ត្រូវបានផ្អាក ដោយសារការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ១៩។
លីគទីមួយ ដែលត្រូវបានគេស្គាល់ថាជា Argentianian Superliga នឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែតុលាជាមួយនឹងlIKទី ២ នឹងអាចចាប់ផ្តើម មួយសប្តាហ៍ក្រោយមក ខណៈដែលក្របខ័ណ្ឌលីគទី ៣ និងទី ៤ ក៏ដូចជាលីកនារីថ្នាក់ជាតិ គ្រោងនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា៕
ប្រែសម្រួល៖ស៊ុនលី