សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានរំលឹកឡើងវិញ ពីសារសំខាន់នៃសម្ព័ន្ធមិត្តអាមេរិក – កូរ៉េខាងត្បូង ដោយលើកឡើងថា ភាពជាដៃគូនៅតែមានសារសំខាន់ ចំពោះសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងតំបន់របស់ខ្លួន។
ការផ្តោតការយកចិត្តទុកដាក់ជាថ្មី លើសម្ព័ន្ធមិត្តអាយុ ៧០ ឆ្នាំនេះ ធ្វើឡើង បន្ទាប់ពីមានការកត់សម្គាល់ ដ៏ចម្រូងចម្រាសពីអ្នកការទូតកំពូល របស់សម្ព័ន្ធមិត្តអាស៊ីនៅទីនេះថា សម្ព័ន្ធមិត្តរយៈពេល ៧០ ឆ្នាំ មិនបានបង្ខំប្រទេសរបស់លោក ឱ្យធ្វើការជ្រើសរើសដូចគ្នា សម្រាប់រយៈពេល ៧ ទសវត្សរ៍ខាងមុខបានទេ។
លោកបានឲ្យដឹងថា “ ទន្ទឹមនឹងសម្ព័ន្ធមិត្តកូរ៉េរបស់យើង ជនជាតិអាមេរិកចំនួន ៣៦.០០០ នាក់បានលះបង់ជីវិតរបស់ពួកគេ ដើម្បីកម្ចាត់ការពង្រីកលទ្ធិកុម្មុយនីស្ត នៅលើឧបទ្វីបនេះ។ ទំនាក់ទំនងរបស់យើង ដែលបានបង្កើតឡើង នៅក្នុងសង្គ្រាម និងពង្រឹងដោយមិត្តភាព និងការស្រឡាញ់សេរីភាពរួមគ្នា គឺមានសារសំខាន់ណាស់សម្រាប់សន្តិភាព និងស្ថិរភាពទាំងនៅអាស៊ី និងពិភពលោក”៕ ដោយ ៖ ឈូក បូរ៉ា