បច្ចេកវិទ្យា

ក្រុមហ៊ុនយន្តអវកាល Blue Origin អនាគតរបស់លោក Jeff Bezos នឹងនាំអ្នកទេសចរ ទៅដល់គែមអវកាស ក្នុងកម្ពស់ ៣៤០,០០០ ហ្វីត

អាមេរិក៖ ប៉ុន្មាននាទី មុនពេលក្រុមហ៊ុនយន្តអវកាល Blue Origin របស់លោក Jeff Bezos Blue Origin បើកដំណើរការឡើងវិញ New Shepard បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់នូវរូបរាង ដែលមិនធ្លាប់មាននៅខាងក្នុង Crew Capsule របស់ខ្លួនដែលនាំអ្នកទេសចរ ចូលទៅក្នុងតារាវិថី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យន្តនេះត្រូវបានរចនាឡើង ដើម្បីដឹកអ្នកដំណើររហូតដល់ទៅ ៦ នាក់ ដែលនឹងអណ្តែត នៅទំនាញផែនដី ១០ នាទី ខណៈមើលឃើញ នៅចម្ងាយប្រហែល ៣៤០,០០០ ហ្វីតពីលើផ្ទៃផែនដី។ រចនាសម្ព័ននេះ ត្រូវបានរចនាឡើង ដោយមានកៅអីអង្គុយផ្អែក ទៅលើកៅអីមាននៅក្នុងយន្ត ហើយបំពាក់ជាមួយបង្អួចធំបំផុត ដើម្បីហោះហើរទៅទីអវកាស។

វាក៏មានកាមេរ៉ាជាច្រើន ដាក់នៅពាសពេញផ្ទៃខាងក្នុង ដោយអាចឲ្យអ្នកធ្វើដំណើរ ចែករម្លែកអនុស្សាវរីយ៍របស់ពួកគេ ដល់មនុស្សជាច្រើន អាចនិយាយបានថា នៅក្រៅពិភពលោកនេះ។ លោកBezos បានបង្កើតក្រុមហ៊ុន Blue Origin ក្នុងឆ្នាំ ២០០០ និងបង្កើតទីតាំងបាញ់បង្ហោះមួយនៅឆ្នាំ ២០១៥ នៅ West Texas សម្រាប់រ៉ុក្កែត New Shepard និង New Glenn គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

New Shepard បានធ្វើការហោះហើរចំនួន ៧ លើក ហើយបេសកកម្មកាលពីថ្ងៃអង្គារ បានបង្កើតកំណត់ត្រាថ្មី សម្រាប់រ៉ុកកែតកែច្នៃ ចំពោះគ្រាប់រ៉ុក្កែតនេះ គឺជាអ្នកដើរតួយ៉ាងសំខាន់ ក្នុងការបញ្ជូនមនុស្ស ទៅទីអវកាស។Blue Origin បានធ្វើការបណ្តាក់ទុន លើវិស័យទេសចរណ៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានផ្តល់ឲ្យពិភពលោក នូវរូបមន្ដមួយ ប៉ុន្មាននាទីមុនពេល New Shepard បានចាប់ផ្តើម៕ ដោយ៖លី ភីលីព

Most Popular

To Top