កីឡា

លោក មៀច សុផាន់ណា ក្លាយជាប្រធាន សហព័ន្ធកីឡា យានយន្តកម្ពុជា អណត្តិទី៣ ឆ្នាំ២០២០-២០២៤ដដែល

ភ្នំពេញ ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ ពីអង្គមហាសន្និបាត ឱ្យធ្វើជាប្រធានសហព័ន្ធកីឡា យានយន្តកម្ពុជា សម្រាប់អណត្តិថ្មី ទី៣ ឆ្នាំ២០២០-២០២៤ បន្តទៀត បន្ទាប់ពីសហព័ន្ធ បានធ្វើមហាសន្និបាត បញ្ចប់អណត្តិចាស់ (២០១៦-២០២០) របស់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំ នៃទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក មៀច សុផាន់ណា បានមានប្រ សាសន៍ថា មហាសន្និបាត អណត្តិទី២ និងបន្តអណត្តិទី៣ របស់សហព័ន្ធកីឡាយាន យន្តកម្ពុជានេះ គឺដើម្បីបូកសរុបរបាយ ការណ៍សកម្មភាព នាអណត្តិកន្លងមក ដែលសហព័ន្ធកីឡា យានយន្តកម្ពុជា រួមសហការជាមួយដៃគូជំនួយ និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានចូលរួមលើកស្ទួយ វិស័យកីឡាយានយន្ត ទេសចរណ៍កីឡាយានយន្ត ពាណិជ្ជកម្មយានយន្ត និងឧស្សាហកម្មយានយន្ត នៅព្រះរាជា ណាចក្រកម្ពុជា ។

ពាក់ព័ន្ធនឹងសកម្មភាពអណត្តិ ចាស់កន្លងមក លោកខៃ វណ្ណ: អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជាឱ្យដឹងថា សហព័ន្ធបានរៀបចំនូវការប្រណាំង ជាច្រើនដូចជា ៖ ប្រ ណាំងយានយន្តឆ្លង កាត់ឧបសគ្គ និងជាក្រុមនៅព្រះរាជាណាចក្រកម្ពុជា , កម្មវិធីមិត្តភាព និងការងារស ហគមន៍ ក្បួនរថយន្តឆ្ពោះទៅបណ្តាខេត្តនានា នៅកម្ពុជាជាពិសេសតំបន់ទេសចរ ណ៍, កម្មវិធីប្រណាំងម៉ូតូហោះ Super Cross កម្មវិធី Caravan កម្មវិធីប្រណាំងម៉ូតូ Enduro Cross បានចូលរួមសកម្ម ភាពអន្តរជាតិ នៅក្រៅប្រទេសជាច្រើន និងបានអញ្ជើញគ្រហ្វឹកហ្វឺន មកពីក្រៅប្រទេស មកធ្វើការបណ្តុះបណ្តាលកីឡាករកម្ពុជា ជាដើម ។

លោកបានបន្តថា សហព័ន្ធកីឡាយានយន្តកម្ពុជា ក៏បានរៀបចំគណៈកម្មាធិការ ប្រតិបត្តិបន្ថែម ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍន៍ វិស័យកីឡាយានយន្តនេះ ឲ្យកាន់តែរីកចំរើន និងទទួលការគាំទ្រ ។ ហើយសម្រាប់ផែនការ នៅក្នុងឆ្នាំ ២០២១ គឺត្រៀមរៀបចំការប្រណាំងកីឡាយានយន្តប្រចាំឆ្នាំ២០២១ ចំនួន១២ លើក សម្រាប់កីឡា ចំនួន ០២ គឺការប្រណាំងហ្គោខាត (Go-Kart) និងការប្រណាំងម៉ូតូលើវាលរាប ។

សូមបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិថ្មី សហព័ន្ធកីឡាយានយន្តកម្ពុជាសម្រាប់អណត្តិថ្មីទី២ ឆ្នាំ២០១៦-២០២០ មានចំនួនសរុប ១៧នាក់ ÷ លោក មៀច សុផាន់ណា ប្រធាន លោក សូ ឃុនវីរក្ស អនុប្រធាន លោក វង់ ពិលី អនុប្រធាន លោក ហូ សិទ្ធិគុណ អនុប្រធាន លោក ទូត សុវណ្ណារ៉ា អគ្គហេរញ្ញិក លោកមៀច សុរិទ្ធិការ្យដាវីត អគ្គលេ ខាធិការរង លោកទិត វិសិដ្ឋ អគ្គលេខាធិការរង លោក ខៃ វណ្ណៈ អគ្គលេខាធិការរង លោកស៊្រុន រតនៈ សមាជិក លោក ឡុង កញ្ញារិទ្ធ សមាជិក លោក លន់ សាមឌី សមាជិក លោក ប៊ី ណាស៊ី សមាជិក លោក កែវ ហុកលី សមាជិក លោក អ៊ុក ច័ន្ទវាសនា សមាជិក លោក វុត្ថា ប៉ុណ្ណារិទ្ធ សមាជិក លោក លឹម ម៉េងអាន សមាជិក លោក វុធ សាវី សមាជិក ចំពោះសមាជិក គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ (ដែលចាកចេញ)៖ ៥ រូប លោកលីវ សុផាន់ណារិទ្ធអគ្គលេខាធិ ការរង លោកលឹមសូវៀតអគ្គហេរញ្ញិក លោកស្រី ចាន់ថន សមាជិក លោ កធម្ម ច័ន្ទពុទ្ធិកា សមាជិកលោក គាគឹម សាន្ត សមាជិក ។ សម្រាប់សមាជិកគណៈកម្មាធិការប្រតិ បត្តិសហព័ន្ធ(ដែលស្នើបញ្ចូលថ្មី)៖ ៧ រូប៖ លោកទួត សុវណ្ណារ៉ា អគ្គហេរញ្ញិក លោកអ៊ុប៊ុនរ៉េត សមាជិក លោកស្រ៊ុន រតនៈ សមាជិក លោកផាត់សម្ផស្ស សមាជិក លោកវុត្ថា ប៉ុណ្ណារិទ្ធសមាជិក លោកលឹម ម៉េងអាន សមាជិក និងលោកវុធ សាវី សមាជិក ៕

Most Popular

To Top