អាមេរិក៖ អង្គការណាសាបានប្រកាសថា ប្រទេសដៃគូចំនួន៨បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Artemis Accords មានគោលការណ៍ចំនួន១០ ដើម្បីគ្រប់គ្រងឥរិយាបថរបស់ប្រទេសដែលចូលរួមក្នុងបេសកកម្មភពព្រះចន្ទ ២០២៤ រួមទាំងការប្រយុទ្ធគ្មានសំរាមនៅលើផ្ទៃភពព្រះចន្ទ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ច្បាប់“ ផ្កាយព្រះគ្រោះ” ហាមប្រាមវីរបុរសនៃលំហអាកាសពីសកម្មភាពដែលរំខាន ដល់ការរុករកលើផ្ទៃភពព្រះចន្ទដូចជាការប្រយុទ្ធ និងការទុកដាក់សំរាម។ ប្រទេសទាំង៨ រួមមានអាមេរិក អូស្ត្រាលី កាណាដា អ៊ីតាលី ជប៉ុន លុចសំបួ អារ៉ាប់រួម និងចក្រភពអង់គ្លេសដែលប្រទេសទាំងអស់នេះ គឺជាដៃគូបង្កើតកិច្ចព្រមព្រៀងនេះ។
លោក Jim Bridenstine អ្នកគ្រប់គ្រងរដ្ឋបាលអង្គការណាសាបានមានប្រសាសន៍ថា លោករំពឹងថាប្រទេសជាច្រើននឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់អវកាសយានិកនៅលើភពព្រះច័ន្ទនៅឆ្នាំ ២០២៤ ។ លោក Bridenstine បានបន្តថាArtemis នឹងក្លាយជាកម្មវិធីរុករកអវកាសអន្តរជាតិធំបំផុត និងចម្រុះបំផុតនៅក្នុងប្រវត្តិសាស្រ្តហើយកិច្ចព្រមព្រៀង Artemis គឺជាយានដែលនឹងបង្កើតសម្ព័ន្ធភាព សកលតែមួយនេះ ។
ជាមួយនឹងការចុះហត្ថលេខាថ្ងៃនេះ យើងកំពុងរួបរួមជាមួយដៃគូរបស់យើងដើម្បីស្វែងរកភពព្រះច័ន្ទ ហើយកំពុងបង្កើតគោលការណ៍សំខាន់ៗដោយបង្កើតអនាគតប្រកបដោយ សុវត្ថិភាពសន្តិភាព និងវិបុលភាពនៅក្នុងលំហ សម្រាប់មនុស្សជាតិទាំងអស់រីករាយ៕