ព័ត៌មានអន្តរជាតិ

ការសិក្សារកឃើញថា បុរសបង្កើនទំហំ ខាំពេលឃ្លាន ខណៈស្ត្រីបង្ហាញការ អត់ធ្មត់អំឡុងពេល ឃ្លានដូចគ្នា

ជប៉ុន៖ បើយោងតាមការរកឃើញនៃការសិក្សាថ្មីមួយ បុរសបញ្ចេញសកម្មភាពនៃការទំពារខ្លាំងជាងស្រ្តី ដោយសារតែបុរសបង្កើនទំហំខាំនៅពេលពួកគេឃ្លាន ខណៈពេលស្ត្រីបង្ហាញការអត់ធ្មត់ច្រើនដោយលេបខាំតូចៗ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវជនជាតិជប៉ុន បានពិនិត្យភាពខុសគ្នារវាងការទំពារ និងឥរិយាបថបរិភោគរវាងភេទដោយផ្តល់អាហារដល់ពួកគេនូវនំប៉័ង និងសាច់ក្រក។ ក្រុមអ្នកជំនាញបានរកឃើញការទាក់ទងគ្នាយ៉ាងខ្លាំងរវាងទំហំខាំនិងភាពអត់ឃ្លានតែចំពោះបុរស និងមិនមែនស្ត្រីឡើយ។

ទំហំខាំសម្រាប់មុខម្ហូបទាំង២ គឺមានច្រើនចំពោះបុរស ខណៈពេលដែលល្បឿននៃការញ៉ាំមានទំនាក់ទំនងគ្នានឹងការបាត់បង់ការគ្រប់គ្រងនៅពេលបរិភោគទាំងបុរស និងស្ត្រី។ ក្រុមស្រាវជ្រាវក៏បានរកឃើញទំនាក់ទំនងរវាងភាពអត់ឃ្លាននិងសន្ទស្សន៍ម៉ាសរាងកាយ (BMI) ចំពោះបុរសដែលមានន័យថា ពួកគេមានភាពស្វាហាប់ខ្លាំងជាងទំពាររបស់ពួកគេសម្រាប់អាហារ។

ភាពខុសគ្នានៃទំហំខាំ គឺបណ្តាលមកពីធ្មេញតូចជាងមុនផ្នែកខាងក្រោមបំផុតនិងទំហំអណ្តាតធំចំពោះបុរស។អ្នកជំនាញមកពីសាលាវេជ្ជសាស្ត្រធ្មេញនៃសាកលវិទ្យាល័យ Tsurumi នៅ Yokohamaបាននិយាយថា សំខាន់បុរសជាទូទៅបង្ហាញទំហំខាំធំជាងមុន ហើយទំពារកាន់តែខ្លាំង និងមានចង្វាក់លឿនជាងមនុស្សស្រី៕

ដោយ៖លី ភីលីព

Most Popular

To Top