ព្រឹត្តិការណ៍

ឆ្នាំ១៩៨៤ នាយករដ្ឋមន្ត្រីឥណ្ឌាមួយរូប ត្រូវបានធ្វើឃាត ដោយអង្គរក្សផ្ទាល់ខ្លួន

History.com:រំលឹកប្រវត្តិសាស្ត្រមួយរបស់ ឥណ្ឌាដែលនាយករដ្ឋមន្ត្រីជា ស្ត្រីមួយរូបត្រូវបានក្រុមអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ធ្វើឃាតនៅ ក្នុងការិយាល័យធ្វើការនាថ្ងៃទី៣១ខែតុលាកាលពីឆ្នាំ១៩៨៤។

លោកស្រីនាយករដ្ឋមន្ត្រីឥណ្ឌាIndira Gandhiដែលគ្រានោះត្រូវបានក្រុមអង្គរក្ស២នាក់របស់គាត់ដែលមានឈ្មោះBeant SinghនិងSatwant Singhដែលក្រោយមកទើបត្រូវបានគេដឹងថាពួកគេក្រុមជនជាតិSikhបានបាញ់សម្លាប់លោកស្រី នៅពេលដែលគាត់កំពុងស្ថិតនៅក្នុងការិយាល័យរបស់គាត់នាទីក្រុងញូវដេលីហើយជាការ ឆ្លើយតបបុរសទាំង២នាក់ត្រូវបានបាញ់សម្លាប់វិញភ្លាមៗផងដែរក្រោយហេតុការណ៍កើតឡើង។

អ្វីដែលគួរឲ្យកត់សំគាល់នៅមុនពេលការធ្វើឃាត នាយករដ្ឋមន្ត្រីរូបនេះលោកស្រីដែលបានឡើងកាន់តំណែងបន្តពីឪពុកដែលជា នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ឥណ្ឌាគឺលោកJawaharla Nehruគឺបានទទួលរង នូវបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយអស់ដូចជាបញ្ហាជាមួយក្រោយរួចផុតពីអាណានិគម អង់គ្លេសផងការប្រកាសឯករាជ្យពីប៉ាគិស្ថានផងនិងជាពិសេសបញ្ហាព្យាយាមបង្រួបបង្រួមជាតិតែមួយ ពីក្រុមជនជាតិភាគតិចផងដែរ។

ការធ្វើឃាតគឺទំនងកើតចេញពីការឆ្លើយតបទៅនឹង បញ្ជាមួយរបស់លោកស្រីនាយករដ្ឋមន្ត្រីកាលពីខែមិថុនាឆ្នាំ១៩៨៤ក្នុងការធ្វើការប្រតិបត្តិការ យោធាវាយលុកចូលទៅក្នុងប្រាសាទមួយរបស់ក្រុមជនជាតិSikhដើម្បីបំផ្លាញសំបុកក្រុមជ្រុល និយម Sikh ដែលជាអ្នកប្រឆាំងទៅនឹងរដ្ឋាភិបាលឥណ្ឌា៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top