កីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឲ្យហាត់ប្រាណ ដើម្បីសុខភាព នៅតាមគ្រឹះស្ថាន សិក្សា និងបង្កើតក្លិប គ្រប់រាជធានី-ខេត្តទាំងអស់

ភ្នំពេញ ៖ ក្នុងឳកាសពិធីបិទ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដោយអញ្ជើញចូលរួមលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ ប្រគល់ជយលាភីកីឡាករ-កីឡាការិនី នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ ។

លោក គង់ សក្តិដា អគ្គលេខាធិការរងបានរាយការណ៍ថា ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ រយ:ពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី ទី១៤-១៨ ខែតុលា ឆ្នាំ២០២០ នៅសាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ ដោយប្រកួតលើវិញ្ញាសាចំនួន១៣ ដោយធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន១៣ ចូល រួមពីក្លឹបចំនួន២៩ និងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន ១១៩នាក់ រៀបចំខេមរសហព័ន្ធកីឡាតេក្វាន់ដូក្រោមការឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។

លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា លោកតាំងនាម ក្រសួងអប់រំ យុវជន និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណ ដល់ខេមរសហព័ន្ធកីឡាតេក្វាន់ដូ ដែលបានរៀបចំការប្រកួតយ៉ាងល្អអាចត្រៀម ខ្លួនចូលរួមនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ ។
បានលើកទឹកចិត្តដល់ក្លិបតេក្វាន់ដូទាំងអស់ ចូលរួមចំណែកធ្វើការផ្សព្វផ្សាយ កីឡាតេក្វាន់ដូ WTF ឲ្យប្រជាជនកម្ពុជាបានយល់ដឹង និងចូលរួមហាត់ប្រាណដើម្បីលើកកម្ពស់សុខភាព នៅតាមគ្រឹះស្ថាន សិក្សា និងតាមក្លិបគ្រប់រាជធានី-ខេត្ត ទាំងអស់ ៕ដោយ៖លី ភីលីព

Most Popular

To Top