ព័ត៌មានអន្តរជាតិ

iPhone ទៅអេឡិចត្រូនិក ៖ វិធីដែលក្រុមហ៊ុន បច្ចេកវិទ្យាជប៉ុនមួយ កំពុងជំរុញទៅក្នុង យានយន្តអគ្គិសនី

តូក្យូ ៖ ម៉ូទ័រខ្នាតតូចដែលធ្វើឲ្យទូរស័ព្ទ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិកទាក់ទាញ ជាមួយសឡេងស្ងាត់បានជួយ ថាមពល Nidec របស់ប្រទេសជប៉ុន ឲ្យក្លាយជាក្រុមហ៊ុន ១,៥ ពាន់ពាន់លានយ៉េន (១៤ ពាន់លានដុល្លារ)យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះស្ថាបនិករបស់ Nidec លោក Shigenobu Nagamori បានផ្តោតការយកចិត្តទុកដាក់ ទៅលើរថយន្ត និងបច្ចេកវិទ្យាដែលប្រែ ថាមពលអគ្គិសនីផ្ទុកនៅក្នុងថ្ម ទៅជាថាមពលរុញច្រាន ។ បច្ចេកវិទ្យានេះហៅថា “អេឡិចត្រូនិច” កំពុងលេចចេញជាការប្រកួតប្រជែងថ្មីមួយ នៅពេលឧស្សាហកម្មយានយន្តប្តូរ ទៅយានយន្តអគ្គិសនីនៅឆ្នាំ២០៣០។

លោក Nagamori បានបន្តថា លោកចង់បានចំណែកទីផ្សារអេឡិចត្រូនិក ពិភពលោកចំនួន ៣៥ ភាគរយដែលត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃ ២០-៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅពេលនេះកើនឡើង ពីការប៉ាន់ស្មាន ២,៨- ៣ ពាន់លានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន ។

លោកកំពុងធ្វើឲ្យរថយន្តអគ្គីសនី នឹងដើរតាមផ្លូវដូចគ្នា នឹងម៉ាស៊ីនត្រជាក់បន្ទប់ ម៉ាស៊ីនបោកគក់ និងកុំព្យូទ័រ ដែលមានសមាសធាតុសំខាន់ៗ ដូចជាប្រព័ន្ធម៉ូទ័រ និងអង្គភាពកែច្នៃកណ្តាលមានលក្ខណៈស្តង់ដារនិងផ្គត់ផ្គង់ ដោយក្រុមហ៊ុនបច្ចេកវិទ្យាលេចធ្លោមួយចំនួន ៕
ដោយ៖លី ភីលីព

Most Popular

To Top