វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា ប្រភពដើមរបស់អង្គការណាហ្សា (NASA) គឺជាអង្គភាពដែលធ្វើការបកស្រាយអំពីអត្តសញ្ញាណ រុករក ធនធាន និងជាភ្នាក់ងារសន្តិសុខ ដែលប្រើប្រាស់យានអវកាសរុករក ឈ្មោះថា (OSIRIS-REx) គ្រោងនឹងបំពេញបេសកកម្មប្រមូលយកគំរូផ្កាយព្រះគ្រោះដែលមានឈ្មោះថា Bennu នៅថ្ងៃអង្គារ ទី២០ ខែតុលានេះ ។
គួរបញ្ជាក់ថា បេសកកម្មរបស់ អង្គការនេះបានប្រើប្រាស់ យានអវកាស OSIRIS-REx ដែលជាបេសកកម្មដំបូងបង្អស់របស់ សហរដ្ឋអាមេរិក ដោយបាន យកគំរូផ្កាយព្រះគ្រោះដែលមានរាងជារង្វង់ ហើយបញ្ជូនវាមកកាន់ ភពផែនដីវិញ ដើម្បីធ្វើការសិក្សាបន្ត ។
យានអវកាសនឹងចុះពីលើផ្ទៃនៃដុំអាចម៍ផ្កាយសម្រាប់សមយុទ្ធ ដែលហៅថា “ប៉ះ និងទៅដល់” ដែលនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Lockheed Martin Space នៅជិតទីក្រុង Denver ។
យានអវកាស OSIRIS-REx ដែលមានទំហំប៉ុនរថយន្តដឹក អ្នកដំណើរ១៥នាក់ បច្ចុប្បន្នកំពុងធ្វើដំណើរជុំវិញគន្លងដុំអាចម៍ផ្កាយ Bennu ក្នុងរយៈចម្ងាយ២០០លានម៉ាយពីភពផែនដី ។
អង្គការ NASA បានឱ្យដឹងថា Bennu មានផ្ទុកសម្ភារៈពីប្រព័ន្ធព្រះអាទិត្យដំបូង និងអាចផ្ទុកម៉ូលេគុលដែលមានជីវិត និងមហាសមុទ្រផងដែរ ។
អង្គការដដែលនេះបាននិយាយថា “ដុំអាចម៍ផ្កាយនេះ មានកម្ពស់ ស្មើនឹងអាគារ Empire State Building និងអាចគំរាមកំហែងដល់ភពផែនដីនៅ ចុងសតវត្សរ៍ក្រោយ ដោយមានឱកាស១ទៅ២,៧០០ដង នៃការជះឥទ្ធិពល ដល់ភពផែនដី របស់យើងក្នុងកំឡុងពេលនៃការខិតជិតមកដល់របស់វា” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា