តូក្យូ៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ការស៊ើបការណ៍សម្ងាត់របស់យោធារុស្ស៊ីបានធ្វើការវាយប្រហារតាមអ៊ីនធឺណិត សំដៅគោលដៅលើព្រឹត្ដិការណ៍កីឡាអូឡាំពិក និង ប៉ារ៉ាឡាំពិក បដែលគ្រោងធ្វើនៅរដូវក្តៅនេះ ក្នុងគោលបំណងរំខានដល់ព្រឹត្តិការណ៍នានា។
GRU របស់ប្រទេសរុស្ស៊ី បានចូលរួមក្នុងសកម្មភាពអ៊ិនធឺណិត ដែលមានអរិភាពមុនពេលការសម្រេចចិត្តក្នុងខែមីនា ដើម្បីពន្យារពេលហ្គេមទៅឆ្នាំក្រោយដោយសារតែជំងឺឆ្លងកូវីដ-១៩។
រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថាការត្រួតពិនិត្យតាមអ៊ិនធឺណិត ត្រូវបានធ្វើឡើងទៅលើអ្នករៀបចំក្រុមហ៊ុនឧបត្ថម្ភបនិងសេវាកម្មដឹកជញ្ចូន។ ព័ត៌មានលម្អិតអំពីការវាយលុកតាមប្រព័ន្ធអ៊ិនធឺណិតមិនត្រូវបានគេដឹងភ្លាមៗនោះទេ ហើយក៏មិនច្បាស់ថាតើការវាយលុកតាមអ៊ិនធឺណិតបង្កឱ្យមានការខូចខាត ជាក់ស្តែងដល់អង្គភាពគោលដៅដែរឬទេ។
យោងតាមរដ្ឋាភិបាលអង់គ្លេសបានង្យដឹងថា សកម្មភាពទាំងនេះ គឺជាសកម្មភាពចុងក្រោយនៅក្នុងយុទ្ធនាការសកម្មភាពអ៊ិនធឺណិតព្យាបាទរបស់រុស្ស៊ី ប្រឆាំងនឹងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក៕ ដោយ ឈូក បូរ៉ា