ព្រឹត្តិការណ៍

សំណាងវិញ ស្ត្រីមេម៉ាយ កូន២ ទទួលបាន ផ្ទះថ្មីមួយខ្នង ពីឧកញ៉ា ទៀ វិចិត្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសាងសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយក្រីក្រ មួយគ្រួសារ មានកូន២នាក់ ក្រោយផ្ទះចាស់រងគ្រោះដោយសារដើមដូង រលំសង្កត់ពីលើ បណ្តាលអោយ រងការខូចខាតទាំងស្រុង នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូន គ្រួសារស្ត្រី មេម៉ាយរូបនេះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ក៏បាននាំយកអំណោយ ជាម្ហូមអាហារ និងថវិកា មួយចំនួន មកឧបត្ថម្ភបន្ថែមផងដែរ៕

Most Popular

To Top