កីឡា

Fabinho ជំនួសតំណែងរបស់ Van Dijk គឺជាជម្រើសដ៏ល្អបំផុត

នៅក្រោយការប្រកាសថា កីឡាករខ្សែការពារ Van Dijk នឹងត្រូវទទួលរងរបួស សម្រាកព្យាបាលរយៈពេលយូរហើយនោះ នៅថ្ងៃនេះ មានការលើកឡើងជាច្រើនផ្សេងគ្នា អំពីជម្រើសដែលក្លឹបនឹងត្រូវធ្វើ។

អ្នកខ្លះនិយាយថា Liverpool គួរតែពិចារណា ក្នុងការនាំចូលកីឡាករ ខ្សែការពារថ្មីម្នាក់ទៀត នាខែមករាខាងមុខ ប៉ុន្តែបើយោងតាមការអះអាង របស់អតីតកីឡាករ ខ្សែការពារម្នាក់ របស់ក្លឹបគឺលោក Johnson បានធ្វើការលើកឡើងដែលខុសពីគេ។

Johnson និយាយបែបនេះថា៖ សម្រាប់ការគិតរបស់ខ្ញុំ Fabinho នឹងអាចបំពេញតំណែងនេះបាន។ យើងអាចមើលឃើញគាត់ ហើយប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គាត់គឺជាកីឡាករល្អបំផុត ក្នុងការប្រកួតផង ដូចនេះបើគាត់ នៅតែអាចរក្សាទំរង់លេងបែបនេះនោះ ប្រាកដណាស់ អវត្តមានរបស់ Van Dijk គឺមិនមានបញ្ហាឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top