កីឡា

Milan ត្រៀមខ្លួនគ្រប់ពេល ដើម្បីតារាឆ្នើមម្នាក់របស់ Dynamo Kiev

ក្លឹបយក្សអ៊ីតាលី AC Milan ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងការងារតាមដានតារាឆ្នើមរបស់ក្លឹប Dynamo Kiev ម្នាក់ដែលមានឈ្មោះថា Vitalij Mykolenko នេះបើយោងតាមការចេញផ្សាយរបស់ Calcio Mercato ។

ក្លឹបយក្សបានធ្វើការតាមមើលសមត្ថភាពនិងនៅតែបន្តតាមដានសមត្ថភាពរបស់ Mykolenko បន្ថែមទៀតជាពិសេសនៅក្នុងជំនួបគ្នាក្នុងវគ្គចែកពូល Champion League យប់ថ្ងៃអង្គារដោយសង្ឃឹមថា នឹងអាចមើលឃើញពីទំរង់លេងដ៏ខ្លាំងរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។

គួរឲ្យដឹងដែរថា Mykolenko បច្ចុប្បន្នមានតម្លៃប្រមាណជា១៣លានអ៊ឺរ៉ូប៉ុន្តែជឿជាក់ថា ក្លឹបនឹងមិនទាន់ធ្វើសកម្មភាពណាមួយច្បាស់លាស់ឡើយ រហូតដល់ខែមករាជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top