សេអ៊ូល៖ បណ្ដាញឃោសនារបស់ កូរ៉េខាងជើងនៅថ្ងៃអង្គារ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះកិច្ចចរចាការពារជាតិរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន អំពីការទប់ស្កាត់ការគំរាមកំហែង នុយក្លេអ៊ែរពីប្រទេសកុម្មុយនិស្ត ដោយហៅការពិភាក្សានេះថា ជាគ្រោងការណ៍ដែលមិនចេះពិចារណា ដើម្បីបង្ក្រាបការប្រណាំងរបស់ខ្លួន។
កាលពីសប្តាហ៍មុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខ (SCM) និងបានបញ្ជាក់ជាថ្មីនូវ កិច្ចប្រឹងប្រែងរួមគ្នា ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងដោយកត់សម្គាល់ថា កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្ត នៅតែបន្តបង្កការគំរាមកំហែង ធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។
សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះសន្តិសុខរបស់កូរ៉េខាងត្បូង រួមទាំងការផ្តល់ “ការរារាំងបន្ថែមទៀត” ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធី ដើម្បីពង្រឹងជំហរការពាររបស់ពួកគេ ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការយោធាប្រចាំឆ្នាំ (MCM) របស់ពួកគេ ដែលបានធ្វើឡើងមួយថ្ងៃមុនពេល SCM ៕
ដោយ ឈូក បូរ៉ា