Event

ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ជាប់ចំណាត់ថ្នាក់កំពូលលេខ 5 លំដាប់ពិភពលោកជាម៉ាកយីហោផលិតផលដែលល្អបំផុត និងមានគុណភាពខ្ពស់បំផុតប្រចាំឆ្នាំ 2020!

(ភ្នំពេញ) ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ នៅថ្ងៃនេះក្រុមហ៊ុនប្រឹក្សាយោបល់ម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) បានធ្វើការប្រកាសជាសកលថា ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចបានជាប់ជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាផលិតផលល្អបំផុតលំដាប់កំពូលទី 5 ក្នុងពិភពលោកដែលម៉ាកសញ្ញាផលិតផលរបស់ខ្លួនមានតម្លៃដល់ទៅ 62.3 ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។

ក្រុមហ៊ុន សាមសុង បានឡើងមកឈរលំដាប់ថ្នាក់ទី 5 ក្នុងពិភពលោកជាមួយនឹងតម្លៃនៃម៉ាកសញ្ញាផលិតផលសរុបប្រចាំឆ្នាំចំនួន 62.3 ពាន់លានដុល្លារដោយមានការកើនឡើងចំនួន 12 ដងបើធៀបនឹងការវាយតម្លៃដំបូងរបស់ខ្លួនក្នុងឆ្នាំ 2020 នេះ។

ទោះបីជាមានផលរំខានដោយការវាយលុកនៃជំងឺ Covid-19 ទៅលើបណ្តាក្រុមហ៊ុនជាច្រើនទូទាំងពិភពលោកនៅឆ្នាំ ២០២០ ក៏ដោយក៏ក្រុមហ៊ុន សាមសុង មានការកើនឡើងនៃតម្លៃម៉ាកយីហោរបស់ខ្លួនចំនួន 2% គិតជាទឹកប្រាក់មានចំនួនពី 61.1 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2019 ដល់ 62.3 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2020 នេះ។ មានន័យថាក្រុមហ៊ុន សាមសុង បានឡើងទៅឈរនៅលំដាប់កំពូលទី 5 ក្នុងពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នាក្រោយពីបានឈរចំណាត់ថ្នាក់លេខ 6 ក្នុងបញ្ជីម៉ាកយីហោឆ្នើមលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ 2017 ។

គួររំឭកផងដែរថា ក្រុមហ៊ុន សាមសុង បានធ្វើការកត់ត្រានូវ ការរីកចម្រើនជានិរន្តរ៍នៃតម្លៃម៉ាកសញ្ញាផលិតផលរបស់ខ្លួនចាប់តាំងពីការចាប់ផ្តើម ឈរលំដាប់ថ្នាក់ទី 43 កាលពីឆ្នាំ 2000 នៅពេលដែលក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃម៉ាកសញ្ញាផលិតផលអន្តរជាតិ (Interbrand) ចាប់ផ្តើមផ្សព្វផ្សាយម៉ាកសញ្ញាផលិតផលដែលមានគុណភាពល្អបំផុត លំដាប់ពិភពលោកមកម្លេះ (Best Global Brands)។

ក្រោយមកទៀតចាប់តាំងពីការ ឈានដល់ការឈរក្នុងចំណាត់ថ្នាក់កំពូលទី 9 នៃចំណោមលំដាប់ថ្នាក់កំពូលទាំង 10 មកក្រុមហ៊ុន សាមសុង ក៏បានបន្តការអភិវឌ្ឍន៍រីកចម្រើនទៅមុខរហូតដល់ការឈរក្នុងចំណាត់ថ្នាក់ លំដាប់កំពូលទី 6 ក្នុងឆ្នាំ 2017 និងចុងក្រោយឈានដល់ការឈរចំណាត់ថ្នាក់លំដាប់ កំពូលទី 5 ក្នុងឆ្នាំ 2020 នេះតែម្តង។

ការរីកចម្រើនឈានទៅមុខជាលំដាប់របស់ក្រុមហ៊ុន សាមសុង ក្នុងបញ្ជីម៉ាកយីហោដែលមានតម្លៃបំផុតទាំង 100 នៅលើពិភពលោកគឺត្រូវបានគាំទ្រដោយ ការណែនាំជាបន្តបន្ទាប់នៃផលិតផលដែលមានការច្នៃប្រឌិតខ្ពស់បំផុត និងការអនុវត្តន៍នូវសកម្មភាពទីផ្សារជាច្រើនធ្វើយ៉ាងណាឱ្យមានលក្ខណៈទូលំទូលាយបំផុតនៅលើឆាកពិភពលោក។

ឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺ Covid-19 តាមរយៈយុទ្ធនាការសប្បុរសធម៌សង្គម ការច្នៃប្រឌិតបច្ចេកវិទ្យាទំនើបសម្រាប់ផលិតផល ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃក្រុមហ៊ុន សាមសុង ក៏បានបន្តនូវការវិនិយោគ របស់ខ្លួនទៅលើគ្រឿងម៉ាស៊ីនដែលផ្តល់នូវការរីកចម្រើន និងភាពងាយស្រួលដល់អ្នកប្រើប្រាស់ ទាំងអស់ក្នុងពេលអនាគតដើម្បីធ្វើឱ្យតម្លៃយីហោផលិតផលមានការរីកចម្រើនកាន់តែ ប្រសើរឡើង។

ផ្អែកតាមក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) នេះគឺជាកត្តាមួយក្នុងចំណោមកត្តាចម្បងជាច្រើនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ុន សាមសុង មានការរីកចម្រើនលូតលាស់ដូចជា៖

  • ការឆ្លើយតបយ៉ាងឆាប់រហ័សបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តាមរយៈសកម្មភាពជាច្រើនទូទាំងពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការនៃទំនួលខុសត្រូវសង្គម (CSR) និងការរួមបញ្ចូលគ្នានៃយុទ្ធនាការលំដាប់ពិភពលោក។
  • សកម្មភាពទូលំទូលាយរបស់ក្រុមហ៊ុនដែលបង្ហាញពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
  • ការបន្តផ្តល់ជូននូវផលិតផលដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុតរួមមាន៖ Galaxy Fold, The Terrace និងទូទឹកកកដ៏វៃឆ្លាតបំផុត BESPOKE ។
  • ការវិនិយោគឥតឈប់ឈរដើម្បីឈានទៅរកការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតដូចជា៖ Artificial Intelligence (AI), បច្ចេកវិទ្យាអ៊ីនធើណេត 5G និង Internet of Things (IoT) ។

ជាការឆ្លើយបនឹងផលវិបាកនានានៃជំងឺ Covid-19 ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ក៏បានធ្វើការបរិច្ចាគយ៉ាងច្រើនទៅតាមតម្រូវការជាក់ស្តែង របស់ប្រទេសដើម្បីជួយដល់សហគមន៍ឱ្យឆ្លងផុតនូវការលំបាកផ្សេងៗ។

អ្វីដែលពិសេសបំផុតនោះក្រុមហ៊ុន សាមសុង ក៏បានបង្កើតនូវយុទ្ធនាការលំដាប់ពិភពលោកមួយដោយជោគជ័យផងដែរជាមួយនឹងសារសំខាន់ថា “ជម្នះវាឱ្យបានទាំងអស់គ្នា” ឬ “Get through this together” នៅលើបណ្តាញសង្គម និងតាម billboard នៅទីសាធារណៈខាងក្រៅនៃ Time Square ក្នុងទីក្រុងញ៉ូវយ៉ក នៅ Piccadilly Circus នៃទីក្រុងឡុង Duomo di Milano ប្រទេសអ៊ីតាលី និងនៅ Entertainment Building នៃទីក្រុងហុងកុង ដែលទាំងអស់នេះគឺជាផ្នែកដ៏សំខាន់របស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអតិថិជនទាំងអស់ទូទាំងពិភពលោកក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាងនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏បានប្រមូលទិន្នន័យមិតិយោបល់វិជ្ជមានជាមួយនឹងយុទ្ធនាការមួយដែលរូបថត និងសាច់រឿងជាច្រើនផ្ញើរដោយអតិថិជនតាមរយៈបណ្តាញសង្គម ត្រូវបានប្រមូលយកមកផលិតជាខ្សែវីដេអូផ្សព្វផ្សាយសម្រាប់ចាក់បង្ហាញនៅទីសាធារណៈក្នុងគោលបំណងលើកទឹកចិត្តដល់អតិថិជនទាំងអស់ទូទាំងពិភពលោក។

ស្របពេលជាមួយគ្នានេះដែរយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ត្រូវបានចាប់ផ្តើមជាមួយនឹងយុទ្ធនាការដែលកំពុងបន្តសម្រាប់ចក្ខុវិស័យនៃកម្មវិធីសប្បុរសធម៌សង្គមរបស់ក្រុមហ៊ុន សាមសុង ដោយផ្តល់លទ្ធភាពដល់ប្រជាជន និងកម្មវិធីអប់រំជាច្រើនទៀតសម្រាប់មនុស្សជំនាន់ក្រោយដូចជា៖ Solve for Tomorrow, Smart School និង Innovation Campus ។

ការលះបង់របស់ក្រុមហ៊ុន សាមសុង ចំពោះនិរន្តរភាពគ្រប់ទិដ្ឋភាពទាំងអស់នៃការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនក៏បានរួមចំណែកផងដែរដល់ការជំរុញនៃតម្លៃយីហោផលិតផលតាមរយៈការវេចខ្ចប់ផលិតផលទូរទស្សន៍ សាមសុង និងស្រោមទូរស័ព្ទស្មាតហ្វូនដោយប្រើប្រាស់សម្ភារកែច្នៃឡើងវិញដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឡើយ។

កិច្ចខិតខំប្រឹងប្រែងដ៏មោះមុតខាងលើនេះគឺបានធ្វើឱ្យក្រុមហ៊ុន សាមសុង សម្រេចបាននូវការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបយ៉ាងច្រើនបើទោះបីជាមានបញ្ហាប្រឈមនៃជំងឺ Covid-19 ក៏ដោយ ហើយរាល់កត្តាទាំងអស់នេះហើយបានជំរុញឱ្យក្រុមហ៊ុន សាមសុង អាចឈរក្នុងចំណាត់ថ្នាក់លំដាប់កំពូលទី 5 ទូទាំងពិភពលោកនេះ។

ដោយឡែកសម្រាប់ជំនួញផ្នែក Mobile Communication របស់ក្រុមហ៊ុន សាមសុង បានពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន និងឈានមុខគេនៅក្នុងទីផ្សារស្មាតហ្វូន 5G និងបានបង្កើតនូវ Generation Z ជាមួយនឹងស្មាតហ្វូន Galaxy ស៊េរី A ក៏ដូចជាសកម្មភាពទីផ្សារដ៏មានសក្តានុពលបំផុត Awesome campaign ជាដើម។ សាមសុង ក៏បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ដែរថាទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយក៏ខ្លួននៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែទំនើបបំផុតដោយបង្កើតនូវផលិតផលថ្មីៗជាមួយនឹងការបង្ហាញនូវវត្តមានស្មាតហ្វូន Galaxy Z Flip ។ រីឯក្នុងផ្នែកបណ្តាញជំនួញវិញ សាមសុង ក៏បានធ្វើឱ្យខ្លួនឈានមុខគេក្នុងពិភព 5G ដោយការបង្កើតនូវទៅផ្សារថ្មីមុនគេបង្អស់ក្នុងពិភពលោក និងពង្រីកវិសាលភាពភាពជាដៃគូជាមួយនឹងជំនួញផ្សេងៗទៀតទៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជា៖ សហរដ្ឋអាមេរិក និង ជប៉ុនជាដើម។

សម្រាប់ជំនួញផ្នែក Visual Display វិញ សាមសុង ក៏ក្លាយជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកផ្នែកឧស្សហកម្មទូរទស្សន៍ដ៏វៃឆ្លាតបំផុតផងដែរដោយការដាក់សម្ពោធនូវផលិតផលដែលទំនើបទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដោយឆ្លុះបញ្ចាំងនូវគុណភាពជីវិតដ៏រស់រវើករបស់អតិថិជនតាមរយៈទូរទស្សន៍ម៉ូឌែល The Sero និង Terrace ។ ក្រុមហ៊ុន សាមសុង ក៏បានបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនសម្រាប់វិស័យនេះដោយធ្វើការបង្ហាញនូវផលិតផលដ៏ច្រើនសម្បូរបែបដែលផ្តល់នូវភាពងាយស្រួលសម្រាប់ជនពិការ និងអ្នកប្រើប្រាស់ដែលមានបញ្ហាខ្វាក់ពណ៌ ឬមានបញ្ហាក្នុងការបែងចែកពណ៌ និងចាប់ផ្តើមនូវកម្មវិធីនៃការវេចខ្ចប់ផលិតផលដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ដោយឡែកសម្រាប់គ្រឿងឧបករណ៍ឌីជីថល វិញ សាមសុង ក៏បានបន្តផ្តល់ជូននូវផលិតផលដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីបំពេញតាមតម្រូវការ និងផ្លាស់ប្តូររបៀបរស់នៅរបស់អតិថិជនជាមួយនឹងទូទឹកកកវៃឆ្លាត BESPOKE និង Grande AI washer and dryer ដោយកម្មវិធីយុទ្ធនាការរបស់ខ្លួនសម្រាប់ប្រធានបទដែលពាក់ព័ន្ធនឹងអតិថិជនដូចជា៖ ការចម្អិនម្ហូបអាហារ កីឡា ការរចនាផ្នែកខាងក្នុង(Interior design) ការថែរក្សាសត្វចិញ្ចឹម ដោយធ្វើយ៉ាងណាផ្សារភ្ជាប់ជាមួយនឹងអតិថិជនទាំងអស់ឱ្យកាន់តែជិតស្និទ្ធ។

ជាពិសេសផ្នែកមេម៉ូរី (Memory) សាមសុង បានធ្វើការប្រកាសជាផ្លូវការនូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ 2030 ត្រូវតែក្លាយជាក្រុមហ៊ុនលំដាប់កំពូលលេខ 1 លើទីផ្សារពិភពលោក។ សូមបញ្ជាក់ថា សាមសុង បានក្លាយជាក្រុមហ៊ុនទី1 ដំបូងគេបំផុតក្នុងពិភពលោកដែលផលិត EUV-based DRAM និងបានបន្តការវិនិយោគរបស់ខ្លួនក្នុងផ្នែក HBM2E Flashbolt ដោយប្រើបច្ចេកវិទ្យា AI, automotive parts, IoT, AI និង 5G ផងដែរ។ ការពង្រីកវិសាលភាពនៃការធ្វើការពីចម្ងាយនៅផ្ទះ (work-at-home) បានផ្តល់លទ្ធផលជាផ្លែផ្កានៃការកើនឡើងនូវតម្រូវការសម្រាប់ server និង cloud services ដែលត្រូវបានរំពឹងទុកថានឹងមានការកើនឡើងនៃការលក់ DRAM និង NAND flash chips។ ចំពោះផ្នែក system LSI វិញ សាមសុង ក៏បានបន្តអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន និងការវិនិយោគទៅលើ Exynos និង ISOCELL ព្រមទាំងធ្វើការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូជំនួញសំខាន់ៗដូចជា Audi ជាដើម។

លោក YH Lee ដែលជាប្រធានផ្នែកទីផ្សារ (CMO) នៃក្រុមហ៊ុនសាមសុង អេឡិចត្រូនិច បានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមនូវចំណាត់ថ្នាក់ 43 នៃតម្លៃម៉ាកសញ្ញាផលិតផលគិតជាទឹកប្រាក់មានចំនួន 5.2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2000។ ប៉ុន្តែឆ្នាំ 2020 នេះយើងឡើងមកឈរចំណាត់ថ្នាក់លំដាប់កំពូលទី 5 ជាមួយនឹងម៉ាកសញ្ញផលិតផលដែលមានតម្លៃ 62.3 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនេះគឺជាជោគជ័យដ៏អស្ចារ្យ និងជាទីមោទនៈបំផុត។” គាត់ក៏បានបន្តទៀតថា “ប្រសិនបើគ្មានការគាំទ្រពីអតិថិជនជុំវិញពិភពលោកទេយើងក៏គ្មានសមិទ្ធិផលដ៏អស្ចារ្យបែបនេះដែរ”។ ដូច្នេះដើម្បីលើកកម្ពស់នូវស្ថានភាពពិភពលោក យើងនៅតែបន្តភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនទាំងអស់ឱ្យកាន់តែជិតស្និទ្ធ។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) ធ្វើការវាយតម្លៃនៃម៉ាកសញ្ញាផលិតផលនៃជំនួញជាច្រើនជុំវិញពិភពលោកគឺផ្អែកទៅលើការវិភាគយ៉ាងល្អិតល្អន់បំផុត (comprehensive analysis) នៃកត្តារួមផ្សំជាច្រើនរួមមានសមិទ្ធិផលផ្នែកហិរញ្ញវត្ថុ ( financial performance), ឥទ្ធិពលនៃការទិញម៉ាកសញ្ញាផលិតផល (brand influence on purchase) និងការប្រកួតប្រជែងម៉ាកផលិតផល (brand competitiveness)។

អំពីក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូ អិល ធី ឌី
ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេបង្អស់ក្នុងពិភព
លោកដែលធ្វើការផ្លាស់ប្តូរ អភិវឌ្ឍបច្ចេកវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុតសម្រាប់អនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវគ្រឿងអេឡិចត្រូនិចឈានមុខគេទូទាំង
ពិភពលោកដូចជា៖ ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន ថេប៊្លេត wearable devices, គ្រឿងឌីជីថល ប្រព័ន្ធបណ្តាញណេតវើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយ សូមចូលទៅកាន់ Samsung Newsroom តាមរយៈតំណនេះ៖ http://news.samsung.com.

This image has an empty alt attribute; its file name is photo_2020-10-21_10-32-27-1024x157.jpg
This image has an empty alt attribute; its file name is photo_2020-10-21_10-32-18.jpg
This image has an empty alt attribute; its file name is photo_2020-10-21_10-32-23-1.jpg
This image has an empty alt attribute; its file name is photo_2020-10-21_10-32-30-1024x1024.jpg

Most Popular

To Top