ព័ត៌មានអន្តរជាតិ

អ្នកលេងអ៊ិនធ័រណិត របស់ឥណ្ឌា នាំគ្នាចំអកទៅលើកាំភ្លើង វែងប្រភេទថ្មី QBU-191 របស់ចិនថា «ជារបស់ថោកៗ ហើយអាយុខ្លី»

បរទេស ៖ ទីភ្នាក់ងារសារ ព័ត៌មានចិន Global Times ដែលជាទីភ្នាក់ងារ សារព័ត៌មានរដ្ឋ របស់ប្រទេសចិន បានចុះផ្សាយជាទៀង ទាត់នូវទាហានរបស់ចិន ដែលធ្វើតេស្តិ៍អាវុធ និងហ្វឹកហ្វឺនកងទ័ព ដោយបានបង្ហាញពីភាពខ្លាំង របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានផ្សាយថា កងទ័ពរំដោះប្រជាជន (PLA) របស់ចិន បានទទួលកាំភ្លើងវែងប្រភេទថ្មី QBU-191 ជាមួយនឹងវិសាលភាព នៃកែវពង្រីកដែលនឹងផ្តល់ឱ្យកងទ័ព អាចវាយប្រហារសត្រូវ ពីចម្ងាយ។

ដោយមិនឱ្យខកខានឱ្យកាសសើចចំអក ដល់កងទ័ពចិន ចំពេលមានភាពតានតឹងយ៉ាងខ្លាំងនោះភ អ្នកលេងអ៊ីនធឺណេត របស់ឥណ្ឌា បានរុញកងទ័ពដោយស្នើសុំឱ្យពួកគេទិញភាពក្លាហាន ជំនួសឱ្យអាវុធ។

អ្នកប្រើប្រាស់បណ្តាញសង្គមធ្វីតទ័រ ដែលជាជនជាតិឥណ្ឌា ក៏បានរិះគន់ទៅលើទំនិញចិនដែលត្រូវបានគេនិយាយថាជាពាក្យថា «ជារបស់ថោក ហើយអាយុខ្លី»៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top