ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ៖ ការគេងឲ្យបាន ១១ម៉ោង បញ្ចេញសកម្មភាព ២ម៉ោង និងការអង្គុយ ៨ម៉ោង ធ្វើឲ្យក្មេងមានឆ្អឹងរឹងមាំ

អូស្រ្តាលី៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា រូបមន្តដ៏ល្អបំផុតសម្រាប់ធ្វើឲ្យឆ្អឹង របស់កុមារមានសុខភាពល្អ ជារៀងរាល់ថ្ងៃត្រូវចំណាយ ពេលវេលាអង្គុយស្ងៀម និងគេងបានរហូតដល់ទៅ ១១ម៉ោង និងបញ្ចេញសកម្មភាពខ្លាំងក្លា៩០ នាទីនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញមកពី សាកលវិទ្យាល័យអូស្រ្តាលីខាងត្បូង បានពិនិត្យលើកុមារចំនួន ៨០៤នាក់ ដែលមានអាយុចន្លោះពី ១១ ទៅ ១៣ ឆ្នាំដើម្បីធ្វើឲ្យល្អបំផុតសម្រាប់សុខភាពឆ្អឹង។ ក្រុមការងារបាននិយាយថា ការធ្វើលំហាត់ប្រាណមានសារ សំខាន់សម្រាប់សុខភាពឆ្អឹង ដូច្នេះពួកគេបានកំណត់នូវអ្វី ដែលអាចត្រូវបានផ្លាស់ប្តូរ ឬដកចេញដើម្បីបង្កើនកម្រិត សកម្មភាពក្នុងមួយថ្ងៃជាមធ្យម។

កុមារគួរចំណាយពេលរហូតដល់ ៩០នាទី ក្នុងមួយថ្ងៃក្នុងការលេងកីឡា ឬរត់ និង ៣,៤ ម៉ោងក្នុងមួយថ្ងៃធ្វើសកម្មភាពស្រាល ៗ ដូចជាដើរ ឬធ្វើកិច្ចការផ្ទះជាដើម។ ចំណែកថ្ងៃល្អបំផុត ត្រូវបានបង្កើតឡើងដោយរយៈពេល ៨ ម៉ោងរួមបញ្ចូលទាំងការអាន ការសិក្សា និងទៅសាលារៀន និង ១១ ម៉ោងនៅលើគ្រែដេកពេលយប់។

អ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិត Dot Dumuid មានប្រសាសន៍ថា ការរកឃើញនេះផ្តល់នូវការយល់ដឹង ដ៏មានតម្លៃសម្រាប់ឪពុកម្តាយអ្នកមើលថែ និងគ្លីនិកក្នុងការរៀបចំផែនការ នៅថ្ងៃដើម្បីធានាដល់សុខភាពឆ្អឹង។ សកម្មភាពរបស់កុមារពេញមួយថ្ងៃពេញ ២៤ ម៉ោងគឺសំខាន់សម្រាប់ សុខភាពឆ្អឹងរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះយើង មិនទាន់ស្គាល់ការរួមបញ្ចូលគ្នា ដ៏ល្អឥតខ្ចោះនោះទេ ៕

ដោយ៖ លី ភីលីព

Most Popular

To Top