សេអ៊ូល៖ ក្រសួងការពារជាតិ ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រមុខការពារជាតិ កូរ៉េខាងត្បូង និងចិនបានពិភាក្សាពីស្ថានភាព សន្តិសុខនៅឧបទ្វីបកូរ៉េកាលពីថ្ងៃពុធ និងបានប្តេជ្ញាបន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។
ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលោក Suh Wook រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានពន្យល់ពីកាលៈទេសៈសន្តិសុខថ្មីៗ ទៅកាន់សមភាគីចិន របស់លោកគឺលោក Wei Fenghe និងបានស្នើសុំឱ្យទីក្រុងប៉េកាំង ដើរតួនាទីស្ថាបនា សម្រាប់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបនេះ។
លោក Wei បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកគោលដៅនោះ ខណៈដែលរក្សាទំនាក់ទំនងជិតស្និទ្ធ រវាងយោធារបស់ភាគីទាំងពីរ និងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ៕
ដោយ ឈូក បូរ៉ា