ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប រកឃើញមឈូស បុរាណមួយទៀត នៅតំបន់ Saqqara necropolis ដ៏ធំនៅភាគខាងត្បូងនៃ Cairo បន្ទាប់ពីប្រកាស រកឃើញជាង៨០មឈូស

អេហ្ស៊ីប ៖ អ្នកបុរាណវិទូអេហ្ស៊ីប បានលាតត្រដាងឃ្លាំងសម្ងាត់ថ្មី ដ៏ធំនៃសារ៉ាហ្វានជី ដែលមិនទាន់បានបើក មាន អាយុកាល ២៥០០ ឆ្នាំនៅSaqqara ២សប្តាហ៍ បន្ទាប់ពីពួកគេបានរកឃើញ មឈូសចំនួន៥៩ នៅក្រុងឌុយណេសបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រសួងទេសចរណ៍ និងបេតិកភ័ណ្ឌ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបុរាណវិទូបានរកឃើញការ ប្រមូលផ្តុំនៃមឈូសបិទ ជិតចម្រុះពណ៌ ត្រូវបានកប់ កាលពីជាង២៥០០ឆ្នាំមុន ។ លោកនាយករដ្ឋមន្រ្តី Mustafa Madbouly និងរដ្ឋមន្ត្រីទេសចរណ៍ និងបុរាណវត្ថុ លោក Khalid el-Anany បានធ្វើទស្សនកិច្ចនៅតំបន់នោះ និងបានពិនិត្យមើលការ រកឃើញថ្មីកាលពីម្សិលមិញ ។

ក្រសួងបាននិយាយថា អ្នកបុរាណវិទ្យាក៏បានរកឃើញរូប ចម្លាក់ឈើមានពណ៌ស្រស់ ឆើតឆាយផងដែរ ។ សេចក្តីលម្អិត នៃរបកគំហើញថ្មី នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះនៅក្នុងសន្និសីទ សារពត៌មានមួយ ដែលមានឈ្មោះថា Step Pyramid របស់ Djoser ។
ចំណែកប្រទេស អេហ្ស៊ីប បានព្យាយាមផ្សព្វផ្សាយ ជាសាធារណៈនូវរបកគំហើញ បុរាណវិទ្យារបស់ខ្លួន ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីស្តារឡើងវិញ នូវវិស័យទេសចរណ៍ដ៏សំខាន់ របស់ខ្លួនត្រូវបានរងគ្រោះ ដោយភាពវឹកវរ ដែលកើតមានបន្ទាប់ពី ការបះបោរឆ្នាំ ២០១១ ។

កាលពីជាង២សប្តាហ៍មុនប្រទេសអេហ្ស៊ីប បានបង្ហាញរូបចម្លាក់ចំនួន ៥៩ ដែលមានម៉ាំមីនៅខាងក្នុងភាគច្រើន នៅក្នុងតំបន់Saqqara ពីព្រោះតំបន់Saqqara.ស្ថិតនៅភាគខាងត្បូង នៃទីក្រុងគែរនិងកន្លែងបញ្ចុះសព ដ៏ធំល្វឹងល្វើយមានរូបប្រាសាតពីរ៉ាមីត ជំហានរបស់Djoser បានបម្រើរដ្ឋធានីបុរាណ នៃ Memphis ។

វាក៏រាប់បញ្ចូលទាំងប្រាសាទ ពីរ៉ាមីតដែលមានឈ្មោះល្បីក៏ដូចជាប្រាសាទ ពីរ៉ាមីតតូចជាងនៅAbu Sir, Dahshur និង Abu Ruwaysh ។ ប្រាសាទMemphisត្រូវបានគេកំណត់ ជាតំបន់បេតិកភណ្ឌពិភពលោក របស់យូណេស្កូក្នុងឆ្នាំ ១៩៧០៕ដោយ៖លី ភីលីព

Most Popular

To Top