ភ្នំពេញ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានអំពាវនាវដល់ គ្រូបង្វឹក ម្ចាស់ក្លិបប្រដាល់គុនខ្មែរទាំងអស់ មិនត្រូវធ្វើអី្វតាមតែអំពើចិត្ត ដោយចេញទៅ ប្រកួតក្រៅប្រទេសមិនជូនដំណឹងដល់សហព័ន្ធ ថែមទាំងបង្ហោះសារតាមបណ្តាញ សង្គម facebook សុំថវិកា ធ្វើលិខិតឆ្លងដែនទៀត។
លោកបានលើកឡើងបែបនេះ លោកបានឃើញសារបង្ហោះសារ តាមបណ្តាញសង្គម facebook មានន័យថា “ជិតដល់ថ្ងៃទៅប្រកួត នៅប្រទេសថៃ ហើយតែគ្មានថវិកាធ្វើ លិខិត ឆ្លងដែនទេបើបងប្អូនណាស្រលាញ់ នឹងចូលចិត្តក្បាច់គុនបុរាណខ្មែរ អាចជួយឧបត្ថមខ្ញុំ។
លោកបាបន្តថា សកម្មភាពនេះខុសទំាងស្រុង អ្នកដែលបង្ហោះសារ បើមានលើកក្រោយ លោកចាត់ការតាមច្បាប់ របស់សហព័ន្ធ ហើយសកម្មភាពនេះ គឺជាឆបោកដល់អ្នក ដែលស្រឡាញ់ គាំទ្រកីឡាប្រដាល់គុនខ្មែរហើយ ក្នុងនាមសហព័ន្ធតាមជូនដំណឹង ដល់ពួកគេហើយ ប្រសិនបើពួកគេតាមការខ្វះខាតថវិកាធ្វើលិខិតឆ្លងដែន និងចេញទៅ ប្រកួតក្រៅប្រទេសត្រូវដំណឹងមកសហព័ន្ធលោកជួបតាមការគួរ ទាំងថវិកា និងលិខិត ទៅក្រសួង អប់រំ យុវជន និងកីឡា។
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានចេញសេចក្តី ជូនជូនដំណឹងមួយថា “សេចក្តីបញ្ជាក់ពីការចូលរួមប្រកួត” សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ សូមជម្រាបដំណឹងជូនដល់សាធារណៈជនឲ្យបានជ្រាបថា កីឡាករ-កីឡាការិនីដែលទៅចូលរួមប្រកួតលក្ខណៈឯកជនទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមិនឆ្លងតាមរយៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ មិនមែនជាការទទួលខុសត្រូវ របស់សហព័ន្ធឡើយ។
ការប្រកួតតំណាងឲ្យ ព្រះរាជាណាចក្រកម្ពុជា លុះត្រាតែមានលិខិតឧទ្ទេសនាម ចេញដោយក្រសួងអប់រំ យុវជននិងកី ឡា ដែលបានទទួលស្គាល់ នឹងអនុញ្ញាតឲ្យ ចូលរួមប្រកួតតំណាងឲ្យ ព្រះរាជាណាចក្រកម្ពុជា។ ចុះថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩៕
លី ភីលីព