ព្រឹត្តិការណ៍

ពិធីអបអរបុណ្យ Halloween នៅប្រទេសជប៉ុន នឹងបង្កើតជាទម្រង់ថ្មី ក្នុងកំឡុងពេល មានជំងឺរាតត្បាត ប៉ុន្តែអភិបាលក្រុង អំពាវនាវកុំឱ្យពិធីបុណ្យនេះ

តូក្យូ៖ ពិធីបុណ្យ Halloween នៅប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងត្រូវបានប្រារព្ធធ្វើតាមរបៀបថ្មីនៅឆ្នាំនេះ នៅតាមព្រឹត្តិការណ៍គម្លាតសង្គម ឬតាមអ៊ិនធរណេត ជាមួយនឹងការបង្ហាញការតុបតែងមុខរបស់ពួកគេ ខណៈដែលការប៉ុនប៉ងត្រូវបានធ្វើឡើងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំពេលមានការព្រួយបារម្ភថា តំបន់ Shibuya ដែលល្បីល្បាញអាចក្លាយជាចំណុចក្តៅនៃការចម្លងវីរុស ដែលគួរតែមានមនុស្សរាប់ម៉ឺននាក់ជួបជុំគ្នានៅទីនោះនៅថ្ងៃទី ៣១ ខែតុលា ដូចកាលពីអតីតកាល ជាមួយគ្នានោះដែរ អភិបាលក្រុងលោក Ken Hasebe កាលពីថ្ងៃព្រហស្បតិ៍បានស្នើសុំឱ្យប្រជាជនជៀសវាងពីការធ្វើដូច្នេះនៅឆ្នាំនេះ និងចូលរួមព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញជំនួសវិញ។

លោក Hasebe បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “សូមកុំមកចូលរួមក្នុងពិធីបុណ្យ Halloween នៅឆ្នាំនេះ” ។ ខ្ញុំចង់អោយអ្នកជៀសវាងពីភាពអ៊ូអរនៅតាមដងផ្លូវនិងពិចារណាវិធីផ្សេងទៀតដើម្បីអបអរក្នុងពេលមានជំងឺរាតត្បាត៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top