ប៉ុន្មានថ្ងៃចុងក្រោយនេះក្លឹបតោខៀវ Chelsea បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលមិនតិចនោះទេដែលបានដាក់បញ្ចូលឈ្មោះ អតីតអ្នកចាំទីឆ្នើម របស់ក្លឹបគឺលោកPetr Cech ទៅក្នុងបញ្ជីកីឡាករវិញទាំងដែលគាត់ធ្លាប់ បានប្រកាសចូលនិវត្ត២ឆ្នាំមកហើយក្តី។
នៅថ្ងៃនេះមានការលើកឡើងអំពីសំណាក់អតីតកីឡាករឆ្នើមរបស់ក្លឹបគឺលោក Gianfranco Zico ថាទោះបីជាក្នុងវ័យ៣៨ឆ្នាំក្តីប៉ុន្តែ Cech គឺមានសមត្ថភាព
គ្រប់គ្រាន់ដើម្បីអាចស្ថិតនៅ ក្នុងតំណែងទី២ របស់ក្លឹបបន្ទាប់ពីអ្នកចាំទីដៃទី Kepa Arrizabalaga ទោះបីជាជាកស្តែងក្លឹបមាន អ្នកចាំទីដល់ទៅ២នាក់ផ្សេង
ទៀតក្តី។
រំលឹកដែរថាអ្នកចាំទីរូបនេះបានប្រកាសចូល និវត្តកាលពីឆ្នាំ២០១៩ក្រោយបានលេងអាជីព៤ឆ្នាំចុងក្រោយរបស់ខ្លួនឲ្យក្លឹបកាំភ្លើងធំ Arsenal ៕
ប្រែសម្រួល៖ស៊ុនលី