កីឡា

ត្រឹមឆ្នាំ២០២៥ លោក Klopp នឹងប្រើពេលគាត់លំហែ លើឆ្នេរឬមានឈ្មោះ ជាគ្រូបង្វឹកជម្រើសជាតិ អាល្លឺម៉ង់ ជាមិនខាន

នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់អតីតកីឡាករ ឆ្នើមម្នាក់របស់ក្លឹបហង្សក្រហម Liverpool ម្នាក់អំពីអនាគត របស់គ្រូបង្វឹកក្លឹបបច្ចុប្បន្ន លោក Jurgen Klopp នៅពេលដែលកុងត្រា របស់គាត់ជាមួយនឹង Liverpool នឹងត្រូវបញ្ចប់។

លោក Dietmar Hamann អតីតកីឡាករខ្សែបម្រើការពាររបស់ Liverpool បានទស្សទាយថា Klopp នឹងប្រើប្រាស់ពេលវេលារបស់គាត ដើម្បីសម្រាក លំហែនៅឆ្នេរខ្សាច់ជាជាងជ្រើសយកការងារថ្មីប៉ុន្តែ បើមិនដូច្នេះគឺគាត់នឹងក្លាយ ទៅជាគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់តែម្តងនៅពេលដែល កុងត្រារបស់គាត់នឹងត្រូវផុត កំណត់ត្រឹមឆ្នាំ២០២៥។

រំលឹកដែរថា Klopp បានមកដឹកនាំ Liverpool ទទួលបានជោគជ័យយ៉ាងខ្លាំងក្នងរយៈពេល២ឆ្នាំចុងក្រោយនេះដោយ អាចលើកទាំងពានអង់គ្លេស Premier League និង Champion League ដែលក្លឹបបានខកខាន ជាច្រើនឆ្នាំមកហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top