កីឡា

Crystal Palace មានបំណងបន្តកុងត្រា ឲ្យលោ កHodgsonរហូតដល់លោក អាយុ៧៣ឆ្នាំ

The Sunsportsនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអង់គ្លេស Roy Hodgson ត្រូវបានគេជឿជាក់ថាកំពុងធ្វើការ ពិភាក្សាគ្នាជាមួយនឹងក្លឹប Crystal Palaceទៅលើបញ្ហាបន្តកុងត្រាថ្មី ដែលនឹងអាចអនុញ្ញាតិឲ្យរូបគាត់ ធ្វើការនៅទីនេះ រហូតដល់អាយុ៧៣ឆ្នាំ។

Hodgson បានបំពេញការងារបានយ៉ាងល្អ ពេញចិត្តទាំងក្លឹប និងអ្នកគាំទ្រយ៉ាងខ្លាំង នាពេលកន្លងមកនេះ ដោយក្នុងនោះប្រធានប្រតិបត្តិក្លឹបលោក Steve Parishបានប្រកាសអះអាងថា កិច្ចពិភាក្សាគ្នាកំពុងតែបានចាប់ផ្តើម ដំណើរការហើយនិងរងចាំ លទ្ធផលក្នុងពេលឆាប់ៗនេះ។

អតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេស បានមកជំនួសតំណែងរបស់លោក Frank de Boerកាលពីឆ្នាំ២០១៧ និងជួយឲ្យក្លកឹបស្ថិតនៅក្នុងលេខរៀង ពាក់កណ្តាល នៅរដូវកាលដំបូង ហើយមកដល់ពេលនេះ Crystal Palaceកំពុងស្ថិតនៅក្នុងលេខរៀង ទី៦ ដែលមាន២ពិន្ទុឈរ ពីលើក្រុមបិសាចក្រហម Man United ទៀតផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top