នៅថ្ងៃនេះគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho បាននិយាយថាមនុស្សទាំងអស់នៅក្លឹបបានស្រលាញ់និងចូលចិត្តកីឡាករកូរ៉េខាងត្បូង Son យ៉ាងខ្លាំងហើយនឹងស្វាគមន៍ជានិច្ចថាកីឡាកររូបនេះ នឹងសម្រេចចិត្ត បន្តកុងត្រារយៈពេលវែង។
Mourinho បានបញ្ជាក់ទៀតថា គាត់មានទំនុកចិត្តយ៉ាងខ្លាំងថាក្លឹបនឹងអាចជោគជ័យក្នុងការបន្តកុងត្រាថ្មីជាមួយនឹងSon ទោះបីជាបច្ចុប្បន្នកុងត្រារបស់ក្លឹប មានសុពលភាពរហូតទៅដល់ឆ្នាំ២០២៣រួចទៅហើយក្តី។
គ្រូបង្វឹកក្លឹបរូបនេះបានបន្តទៀតថាទោះបីជានៅសល់ ៣ឆ្នាំទៀតក្តីប៉ុន្តែក្លឹបបានត្រៀមកុងត្រាថ្មីរួចទៅហើយនៅលើតុ ដើម្បីឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី