បរទេស៖ទូរទស្សន៍ CNN នៅថ្ងៃនេះបានសរសេរថា ក្រុមហ៊ុនអាកាសចរ Hawaiian Airlines ដែលស្ថិតនៅក្រោយស្លាករបស់ក្រុមហ៊ុនអាកាស នៃរដ្ឋ Aloha នឹងចាប់ផ្តើមដំណើរការជើងហោះហើររបស់គាត់ពីទីក្រុង Boston ទៅកាន់ ទីក្រុង New York វិញហើយនៅក្នុង
ខែធ្នូខាងមុខនេះ។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រុមហ៊ុនតែម្តងដោយបញ្ជាក់ទៀតថានៅក្នុងនោះផងដែរជើងហោះហើរចំនួន១៣ទៅកាន់ ទីក្រុងផ្សេងៗទៀតក៏ត្រូវបានធ្វើឡើងផងដែរ។មួយក្នុងចំណោមជើងហោះហើរទាំងនោះដែល មានមួយជាជើងហោះហើរត្រូវបានគេទទួលស្គាល់ថាមានរយៈចំងាយឆ្ងាយជាងគេបំផុត នៅក្នុងប្រទេសពោលគឺទៅដល់៥០៩៥ម៉ាលពីទីក្រុង Honolulu ទៅដល់ទីក្រុង Boston ។
ក្រោយប្រកាសផ្អាកដំណើរការអស់រយៈពេល ជិត៧ខែមកហើយនោះមកដល់ពេលនេះកាបង្ខាំងខ្លួនចំនួន១៤ថ្ងៃដែលជាគោលការណ៍សម្រាប់ធ្វើដំណើរមកដល់រដ្ឋ Hawaii ប៉ុន្តែមកដល់ពេលនេះវានឹងត្រូវកាត់បន្ថយមកត្រឹមតែ៣ថ្ងៃ ឬ៧២ម៉ោងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី