យោងតាមកាសែត Sport Media Set នៅថ្ងៃសុក្របានអះអាងថាក្លឹបហង្សក្រហម Liverpool ទើបតែបានបង្ហាញថាខ្លួនបានកំណត់បានគោលដៅ
កីឡាករខ្សែការពារឆ្នើមម្នាក់ហើយពីក្លឹប Schalke ។
ប្រភពដដែលបានដឹងទៀតថាក្លឹបដែលបច្ចុប្បន្ននឹងត្រូវអវត្តមានរបស់កីឡាករខ្សែការពារឆ្នើម Van Dijk នោះគឺបានត្រៀមខ្លួនជាមួយនឹងកញ្ចប់លុយប្រមាណជា
៣០លានអ៊ឺរ៉ូរួចហើយដើម្បីចរចានាំយកកីឡាករខ្សែការពារ Ozan Kabak ពីក្លឹបនៅលីគអាល្លឺម៉ង់។
គួរឲ្យដឹងដែរថា Kabak ត្រូវបានដាក់តម្លៃខ្លួនប្រមាណជា៣០លានអ៊ឺរ៉ូដោយក្លឹប Schalke តែម្តងហើយក្នុងនោះផងដែរគេជឿជាក់ថាក៏មានក្លឹបយក្សជាច្រើនដូចជា
AC Milan ជាដើមក៏មានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករអន្តរជាតិតួកគីរូបនេះដែរ៕
ប្រែសម្រួល៖ស៊ុនលី