ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ សឺន ថៃសាន់ ក្លិបជ្រៃសែនជ័យដែលជាជើងខ្លាំងមួយរូបក្នុងចំណោម៤រូប ត្រូវបានអ្នកប្រដាល់ ធន អៀងឡៃទម្លាក់នៅជម្រុះ៨នាក់នៃព្រឹត្តិការណ៍ ប្រដាល់កីឡាគុនខ្មែរពានរង្វាន់ TV5 Boxing Knock-Out Serie by Cell Card នាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នៅលើសង្វៀន TV5 ព្រែកកំពឹស ។
ការរប្រកួតពិតជាមានលក្ខណៈ តឹងតែងណាស់សម្រាប់អ្នកទំាង២នាក់ក៏ពិតមែន ប៉ុន្តែអៀងឡៃនៅរក្សាក្នុងស្ថានភាពស្ងៀមស្ងាត់ដដែល ដោយរូបគេអាចគ្រប់គ្រងស្ថានការណ៍បានល្អជាង លុះពេលអៀងឡៃវ៉ៃ ដោយមិនក្រេវក្រោធឡើយ គេរក្សាចិត្តស្ងប់ស្ងៀមតែការវ៉ៃចេញ របស់គេចំគោលដៅបានល្អច្រើនចំពោះការការពាររបស់គេក៏ រឹងមាំបានល្អដែរ ។ ខុសពី សឺន ថៃសាន់ ដែលទន្ទ្រានចង់ឈ្នះពេក ទើបធ្វើឲ្យពេលខ្លះការសម្រុកចូលរបស់គេគឺជាការផ្ដល់កាដូដល់គូប្រកួតទៅវិញ ។
ចំពោះទឹកទី១ និងទឹកទី២ អៀងឡៃបានប្រើកណ្តាប់ដៃវ៉ៃចំផ្ទៃមុខសឺន ថៃសាន់ទាំងលើតែម្តង ប៉ុន្តែសឺន ថៃសាន់នៅរក្សាលំនៅដដែលមិនធ្វើឲ្យបែកចិត្តក្នុងការប្រកួតឡើយ ហើយសឺន ថៃសាន់នៅតែបន្តវាយសម្រុកលើអៀងឡៃដដែល រហូតដល់ចប់ទឹកទី៣។ ចុងក្រោយអៀងឡៃដណ្តើម បានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈសឺន ថៃសាន់ហាលអាវទៅផ្ទះវិញដោយស្ទាយថវិកាតម្លៃខ្លួនតែប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព