កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យ Lionel Messi ត្រូវបានយើងដឹងថាហើយកន្លងមក បានព្យាយាមជម្រុញឲ្យមានការបែកផ្លូវគ្នាជាមួយនឹង Barcelona ដើម្បីចាកចេញពី Camp Nou។
មកដល់សប្តាហ៍នេះទោះបីជាកីឡាកររូបនេះ បានសម្រេចចិត្តដើម្បីបន្តលេងនៅក្នុងកុងត្រាដែលខ្លួន នៅសេសសល់ក្តីប៉ុន្តែមានការលើកឡើងពីសំណាក់ប្រធាន សហព័ន្ធបាល់ទាត់អេស្បាញ La Liga លោក Javier Tebas ថា Messi បំផ្លាសកេរ្ត៍ឈ្មោះរបស់ខ្លួនឯងប្រសិនបើគាត់ នឹងសម្រេចចិត្តចាកចេញមែននោះ។
គួរបញ្ជាក់ដែរថាទោះបីជាបន្តលេងមែន ប៉ុន្តែមកដល់ពេលនេះកុងត្រាថ្មីរបស់ Messi ជាមួយនឹង Barcelona គឺនៅតែមិនទាន់បានឈានទៅដល់ការសម្រេច ចិត្តចុងក្រោយមួយណាឡើយ៕
ប្រែសម្រួល៖ស៊ុនលី