ប៉េរូ៖ អ្នកបុរាណវិទ្យាអះអាងថាម៉ាំមីសត្វ llama ជាប្រភេទស្រដៀងសត្វអូដ្ឋត្រូវតុបតែងយ៉ាងល្អិតល្អន់ លើសត្វនេះកាលពីនៅរស់សម្រាប់បូជាត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉េរូ ហើយពួកគេប្រហែលជាត្រូវបានប្រើដោយប្រជាជន អ៊ិនកាដើម្បីធ្វើឲ្យប្រជាជននៅតំបន់នោះដួលរលំ បន្ទាប់ពីពួកគេបានលុកលុយទឹកដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមមួយមកពីសាកលវិទ្យាល័យកាលីហ្គារី និងសាកលវិទ្យាល័យ Huamanga ប្រទេសប៉េរូបានរកឃើញសា កសពសត្វចម្លែកមិនធម្មតានៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលចាស់របស់ Incan នៃ Tambo Viejo ដែលធ្លាប់ត្រួតត្រាមនុស្សនៅ Acari Valley។ ទាំងនេះគឺជាអដ្ឋិធាតុត្រូវបានគេស្គាល់ដំបូងគេបង្អស់របស់ llamas ជាសត្វដែលអ្នកជំនាញដឹងថា មានអត្ថន័យធំធេងចំពោះប្រជាជនអ៊ីនណាហើយជារឿយៗត្រូវបានបូជា។
យោងទៅតាមក្រុមបានរកឃើញថា ពួកគេត្រូវបានថែរក្សាយ៉ាងល្អហើយទំនងជាត្រូវបានសម្លាប់ក្នុងរយៈពេលជាង ៥០០ ឆ្នាំមកហើយ ចំពោះពួកគេត្រូវបានតុបតែង ដោយសញ្ញានៃពិធីបូជាថ្វាយព្រះមុនពេលប្រមូលផល ឬព្រឹត្តិការណ៍ណាមួយ។ យោងតាមក្រុមស្រាវជ្រាវមិនមានសញ្ញាច្បាស់លាស់ នៃការសម្លាប់ ឬការស្លាប់ឡើយ នៅពេលពកួគេបានពិនិត្យ សាកសពរត្រូវបានតុបតែងដោយបង្ហាញថា ពួកគេអាចត្រូវបានគេកប់ទាំងរស់៕