ព័ត៌មានអន្តរជាតិ

ពលរដ្ឋហុងកុង ១លាននាក់ ត្រូវបានផ្តល់សិទ្ធ ក្នុងការរស់នៅ ក្នុងប្រទេសអង់គ្លេស

បរទេស៖ យោងតាមការប្រកាសរបស់អង់គ្លេស បានបញ្ជាក់ថាការវាយតំលៃរបស់ការិយាល័យទទួល បន្ទុកកិច្ចការងារគេហដ្ឋានបានបង្ហាញថាប្រជាជនហុងកុងរហូត ដល់មួយលាននាក់អាចនឹងទទួលយកការផ្តល់ជូនសញ្ជាតិ របស់ចក្រភពអង់គ្លេសដើម្បីគេចពីការបង្ក្រាបរបស់ចិនហើយវានឹងធ្វើឲ្យឱ្យសេដ្ឋកិច្ចអង់គ្លេសមានប្រាក់ចំណូលជិត ៦ ពាន់លានផោនពីចំណូលពន្ធ។

ការហូរចូលនៃពលរដ្ឋហុងកុង ជាលទ្ធផលនៃការទទួលជនអន្តោប្រវេសន៍ដែលមាន ល្បឿនលឿនបំផុតមួយរបស់រដ្ឋាភិបាលហើយគេអាចមើលឃើញនឹងមានរហូតដល់ ៥០០ ០០០ នាក់នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង

ដែលខុសប្លែកពីគ្រោងការណ៍ស្រដៀងគ្នាពីមុន ៗ ពីចំនួនត្រឹមតែ ១៥ ០០០ នាក់នៃការមកដល់នៃពលរដ្ឋរបស់ប្រទេស Windrush នៅទសវត្ស ១៩៥០ ដល់ ២៨.០០០ នៃជនជាតិ Uganda កាលពីទសវត្សឆ្នាំ ១៩៧០ ។

តាមផែនការសរុបចំនួនពលរដ្ឋហុងកុង ប្រមាណជាមួយលាននាក់ដែលនឹងចាប់ផ្តើមមកដល់អង់គ្លេស ក្នុងរយៈពេល ៥ ឆ្នាំនឹងមានចំនួនប្រជាជនច្រើនជាងចំនួនប្រជាជនទីក្រុង Liverpool ហើយនឹង ធ្វើឲ្យ ចំនួនជនជាតិចិននៅចក្រភពអង់គ្លេសកើនឡើងដល់ ១,៥ លាននាក់ដោយកើនលើសចំនួន ប្រជាជនឥណ្ឌាដែលមានត្រឹមតែ ១,៤ លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top