បច្ចេកវិទ្យា

Facebook ចាប់ផ្តើមគិតលុយ ដល់ អាជីវករប្រើប្រាស់ លក្ខណៈអាជីវកម្ម ជាក់លាក់នៅលើ WhatsApp ដូចជា ការទិញឥវ៉ាន់ ជជែក និងការបង្ហោះ

អាមេរិក៖ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមគិតលុយដល់ពាណិជ្ជករដែលប្រើប្រាស់សេវាកម្មផ្ញើសារ ដោយផ្តល់ជូននូវការទិញនៅក្នុងកម្មវិធី និងសេវាកម្មបង្ហោះផ្សេងៗទៀតនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លក្ខណៈពិសេសមួយគឺផ្តល់ឲ្យអាជីវកម្មនូវសមត្ថភាព ក្នុងការលក់ផលិតផលនៅលើ WhatsApp តាមរយៈFacebook Shops ដែលអតិថិជនអាចទិញដោយផ្ទាល់ពីការជជែក។ ក្រុមហ៊ុនក៏អាចបន្ថែមប៊ូតុង ទិញកន្លែងផ្សេងទៀត ដោយនាំអតិថិជនទៅសេវាកម្មផ្ញើសារដើម្បីទិញទំនិញ ឬសេវាកម្មផ្សេងៗ។

សេចក្តីប្រកាសនេះបានចែករម្លែកថា WhatsApp កំពុងឈានជើងចូលក្នុងវិស័យកុំព្យូទ័រ Cloud ដែលផ្តល់ជូនក្រុមហ៊ុនប្រើឧបករណ៍ផ្ញើសារសេវាកម្មអតិថិជនមានលទ្ធភាពរក្សាទុកសារទាំងនោះនៅលើម៉ាស៊ីនមេ Facebook។ Facebook បានព្យាយាមជំរុញការលក់ពីអង្គភាពមានការលូតលាស់ខ្ពស់ដូចជា Instagram និង WhatsApp គឺជាភាពជោគជ័យដែលខ្លួនបានតស៊ូតាំងពីបានទិញកម្មវិធីនេះកាលពី ៦ ឆ្នាំមុន។

ប្រធានផ្នែកប្រតិបត្តិការរបស់ WhatsApp លោក Matt Idema បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ឧបករណ៍ទិញឥវ៉ាន់នឹងចាប់ផ្តើមចេញលក់នៅឆ្នាំនេះខណៈការបង្ហោះសារនឹងមាននៅឆ្នាំ ២០២១ ។លក្ខណៈពិសេសនៃការទិញទំនិញ ជជែកនឹងធ្វើឲ្យអាជីវកម្មបន្ថែមប៊ូតុង ‘ទិញ’ នៅកន្លែងផ្សេងទៀតដែលនឹងបង្វែរអតិថិជន ទៅការជជែករបស់អ្នកជំនួញដើម្បីបញ្ចប់ការទិញ៕ដោយ៖លី ភីលីព

Most Popular

To Top