ព្រឹត្តិការណ៍

ក្រោយពីឧត្តមប្រាយុទ្ធ មិនអើពើឱសានវាទចុះចេញពី តំណែង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ប្រកាសបន្តការទាមទារ នៅថ្ងៃអាទិត្យនេះ

បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថាពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទបន្តទៀត បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយកន្តើយនឹងឱសានវាទកំណត់ត្រឹមម៉ោង ១០ យប់របស់ពួកគេដើម្បីលោកលាលែងពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ បានឱ្យដឹងថា នៅពេលអ្នកសារព័ត៌មានថាតើលោកនឹងចុះចេញពីតំណែងដែរឬទេ? ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយយ៉ាងស្រួលថា “ នឹងមិនចុះនោះទេ” បន្ទាប់ពីការបន់ស្រន់ព្រះពុទ្ធសាសនានៅវត្ត Chetuphon Wimon Mangkhalaram ដែលត្រូវបានធ្វើឡើងដើម្បីអំពាវនាវឱ្យមានការផ្សះផ្សារជាតិបន្ទាប់ពីការតវ៉ាជាច្រើនខែដែលបានទាមទារឱ្យមានការកែទម្រង់រាជាធិបតេយ្យ។

បន្ទាប់ពីថ្ងៃផុតកំណត់ផុតកំណត់ ក្រុម Dao Din បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការជួបជុំគ្នាមួយនឹងត្រូវធ្វើឡើងនៅចំណុចប្រសព្វ Ratchaprasong នៅម៉ោង ៤ រសៀលថ្ងៃអាទិត្យ។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា ក្រុមអ្នកតវ៉ានឹងប្រមូលផ្តុំគ្នានៅផ្លូវបំបែក Samyan នៅម៉ោង ៥ ល្ងាចថ្ងៃច័ន្ទហើយដើរទៅស្ថានទូតអាល្លឺម៉ង់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top