Event

ម៉ាស៊ីនបោក សម្លៀកបំពាក់ សាមសុង ទា្វរចំហៀង ថ្មី ម៉ូឌែល WW90K54E0UW/ST ផ្តល់ជូនលោកអ្នកនូវ ភាពងាយស្រួល ក្នុងការបោកគក់…!!

(ភ្នំពេញ) ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០៖ ផាសុកភាពក្នុងការរស់នៅ គឺជារឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗ ប្រចាំថ្ងៃជាច្រើនដែលបងៗ សុភាពនារីស្ត្រីមេផ្ទះសម័យថ្មីតែងតែគិតគូរ និងធ្វើការសម្រេចចិត្តជ្រើសរើសថា តើត្រូវធ្វើបែបណា ដើម្បីទទួលបានសេរីភាពនៃការបោកគក់ និងសន្សំបាននូវពេលវេលាសេសសល់ ដ៏មមាញឹក ប្រចាំថ្ងៃសម្រាប់ខ្លួនឯងផង និងក្រុមគ្រួសារជាទីស្រឡាញ់ផង…!!

ដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដ៏ល្អស័ក្តិសមបំផុត និងចូលរួមចំណែក ផ្តល់ជូននូវចំណែកសុភមង្គលដែលមិនអាចខ្វះបានក៏ដូចជាស្នាមញញឹមជូនបងៗ សុភាពនារីស្ត្រីមេផ្ទះដ៏ទាន់សម័យទាំងអស់…ក្រុមហ៊ុន សាមសុង សូមណែនាំជូនម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មី ដែលបំពាក់កំពូល បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតក្នុងការបោកគក់គ្រប់សម្លៀកបំពាក់របស់លោកអ្នកឱ្យនៅថ្មីសា្អត… មិនខូចសាច់ក្រណាត់…មិនរួញ…មិនជាប់កំណកសាប៊ូ…មិនរហែក ឬរសាត់សាច់ក្រណាត់…គ្មានសំឡេងរំខាន…សន្សំសំចៃថាមពលអគ្គិសនីខ្ពស់បំផុត និងកម្ចាត់មេរោគ បាក់តេរីដែលបង្កឱ្យមានបញ្ហាស្បែកផ្សេងៗបានរហូតដល់ 99.90% ទៀតផង…!

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST បំពាក់នូវបច្ចេកវិទ្យា ទំនើបចុងក្រោយដូចជា៖

* Steam Cycles

នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅ ដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ល្អបំផុតសម្រាប់ សម្លៀកបំពាក់ក្មេង អ្នកងាយអាឡែកហ្សីឬមានប្រតិកម្មស្បែកនិងសម្ភារៈក្នុងបន្ទប់គេងដូចជា ស្រោមខ្នើយ កម្រាលពូក ជាដើម។ល។

* ទ្វារបន្ថែម AddWash

វាគឺជាទ្វារតូចមួយដែលបានបំពាក់បន្ថែមហើយវា មានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហា ឬគាំងម៉ាស៊ីនបោកឡើយ ដែលជួយសន្សំសំនៃពេលវេលាមិនចាំបាច់រងចាំបោកលើកក្រោយ។

* បច្ចេកវិទ្យា Ecobubble

ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ 40 ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឱ្យសម្លៀកបំពាក់បោកបានស្អាតលើសម៉ាស៊ីនបោកធម្មតា ជាពិសេសមិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឱ្យស្លកពណ៌ដែលជាហេតុធ្វើឱ្យគ្រប់សម្លៀកបំពាក់ របស់លោកអ្នកនៅថ្មីបានយូរ។

* Digital Inverter Technology  បច្ចេកវិទ្យាអ៊ីនវើទ័រ អ្នកជំនាញខាងសន្សំភ្លើង

ចាប់ពីពេលនេះទៅលោកអ្នកមិនបាច់បារម្ភឡើយ ចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter Technology នឹងជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះក៏ធ្វើឱ្យម៉ាស៊ីនស្ងាត់ និងមានធានាការប្រើប្រាស់យូរអង្វែងផងដែរ។ អ្វីដែលពិសេសបំផុតគឺក្រុមហ៊ុន សាមសុង ហ៊ានធានាលើ Digital Inverter Motor ជូនអតិថិជនទាំងអស់រហូតដល់ទៅ រយៈពេល 11 ឆ្នាំ។

និយាយទៅមានម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST អាចធានាជូននូវផាសុកភាពបានទាំងគ្រួសារតែម្តង…! តោះបងៗសុភាពនារីមេផ្ទះដ៏ឆ្លាតវៃសម័យថ្មីនៅគិតដល់ណាទៀត…?

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញ មកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នក បំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវា បម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

Most Popular

To Top