អាមេរិក៖ លោក Elon Musk មានផែនការប្រកបដោយមហិច្ឆតា ក្នុងការកសាងទីក្រុងមួយ ដែលមានប្រជាជន ១ លាននាក់នៅលើភពព្រះអង្គារ ហើយជឿជាក់ថា ផ្កាយរណបរបស់ SpaceX’s Starlink នឹងដើរតួយ៉ាងសំខាន់ នៅក្នុងបេសកកម្មនេះ ដែលធ្វើឲ្យក្រុមហ៊ុន ត្រៀមបញ្ជូនទៅធ្វើអាណានិគម លើពិភពក្រហមតែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ប្រធានក្រុមហ៊ុន និង COO Gwynee Shotwell ថ្មីៗនេះ បានចែករម្លែកព័ត៌មានលម្អិត ជាមួយ TIMEmagazine អំពីការនាំយកបច្ចេកវិទ្យានេះ ទៅឲ្យពិភពក្រហម។ លោក Shotwell មានប្រសាសន៍ថា នៅពេលយើងនាំមនុស្ស ទៅភពព្រះអង្គារ ពួកគេនឹងត្រូវការសមត្ថភាព ទំនាក់ទំនង ហើយតាមពិតខ្ញុំគិតថា វារឹតតែសំខាន់ទៅទៀត ក្នុងការមានក្រុមផ្កាយដូចជា Starlink នៅជុំវិញភពព្រះអង្គារ។
មិនត្រឹមតែផ្កាយរណប នឹងភ្ជាប់អ៊ីនធើណេត ដល់អ្នកដែលរស់នៅ លើភពព្រះអង្គារប៉ុណ្ណោះទេ ប៉ុន្តែក្រុមនេះនឹងដើរតួជាស្ពាន សម្រាប់ភពផែនដី ដើម្បីទំនាក់ទំនង ជាមួយផែនដី។ ទោះបី SpaceX មានទេសភាព នៅលើភពព្រះអង្គារក៏ដោយ ក៏ Shotwell បាននិយាយថា ពួកគេមិនបោះបង់ចោលផែនដីមួយនោះទេ វាគឺជាការផ្តល់ឱ្យមនុស្សជាតិ នូវករណីមួយទៀត ក្នុងករណីមានព្រឹត្តិការណ៍ គួរឲ្យរន្ធត់មួយចំនួន នៅលើភពផែនដីរបស់យើង៕ ដោយ៖លី ភីលីព