ព្រឹត្តិការណ៍

ជប៉ុននិងអាមេរិក ចាប់ផ្តើម សមយុទ្ធយោធាស្របពេល មានក្តីព្រួយបារម្ភអំពីចិន

បរទេស៖ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមសមយុទ្ធដែនអាកាស ដែនសមុទ្រនិងលើគោក នៅជុំវិញប្រទេសជប៉ុន ក្នុងដំណើរបង្ហាញសាច់ដុំ ស្របពេលមានសកម្មភាពយោធាចិនកើនឡើងនៅក្នុងតំបន់។

សមយុទ្ធ Keen Sword នេះ គឺជាសមយុទ្ធខ្នាតធំដំបូងបំផុត ចាប់តាំងពីលោក Yoshihide Suga បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែមុនមក ជាមួយនឹងការប្តេជ្ញាបន្តកពូនយោធា ក្នុងគោលបំណងទប់ទល់នឹងប្រទេសចិន ដែលអះអាងកោះជប៉ុនគ្រប់គ្រងនៅដែនសមុទ្រចិនខាងកើតថា ជាទឹកដីរបស់ខ្លួន។

លោកឧត្តមសេនីយ៍ Koji Yamazaki ជាមេបញ្ជាការយោធាកំពូលរបស់ជប៉ុន បាននិយាយនៅលើនាវាផ្ទុកឧទ្ធម្ភាគចក្រ នៅដែនទឹកខាងត្បូងប្រទេសជប៉ុនថា “ស្ថានភាពសន្តិសុខនៅជុំវិញជប៉ុន មានភាពអាក្រក់ខ្លាំងឡើង។ នេះផ្តល់ឱកាសឲ្យយើង ដើម្បីបង្ហាញពីភាពខ្លាំងនៃសម្ពន្ធភាពអាមេរិក-ជប៉ុន”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top