ក្អែបជាសត្វមានពិសហើយ បើចៃដន្យថ្ងៃណាមួយអ្នកត្រូវសត្វក្អែបទិច ចាំបាច់ត្រូវចេះធ្វើការបំបាត់ទៅវិញជាបន្ទាន់ទើបវាមិនទទួល រងអាការហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។សម្រាប់ អ្នកខ្លះដែលចាញ់សារជាតិពិសរបស់សត្វក្អែប អាចបង្កការគ្រុន រមូលពោះក្អួតនិងបាក់កម្លាំងទៀតផង។
*វិធីសង្ក្រោះបឋម
បើសិនត្រូវខាំបរិវេណដៃនិងជើង ចាំបាច់ត្រូវព្យាយាមដាក់សំយ៉ុងដៃចុះ ឱ្យបានទាបបំផុត។ ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់ម្រាមដៃ និងម្រាមជើង ឱ្យរកខ្សែឬក្រណាត់មកធ្វើការចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិស រីករាលដាល់ទៅកាន់កន្លែងផ្សេងទៀត។
ក្រោយពីនោះឱ្យប្រើអាល់កុល ឬធ្វើការលាងសម្អាតដោយទឹក្បុង ពីផ្លែកន្ទឹមធ្វើការសម្អាតរោគ។បន្ទាប់ពីនោះឱ្យធ្វើការស្អំទឹក ត្រជាក់ត្រង់បរិវេណដែលត្រូវខាំ ដើម្បីកាត់បន្ថយនូវអាការហើមនិងលេបថ្នាំដើម្បីបំបាត់អាការឈឺចាប់។ ដោយឡែកសម្រាប់ការព្យាបាល បឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំ ឱ្យប្រើត្រង់កន្លែងដែលសត្វក្អែបខាំ នោះជូតដោយទឹកខ្មេះឬប្រើជ័រល្ហុងខ្ចី ធ្វើការប៉ាតពីលើដើម្បីជួយកាត់បន្ថយ អាការឈឺចាប់មួយចំនួនទៅវិញ។
ទោះបីយ៉ាងណាក្រោយពី ធ្វើការបំបាត់ដើម្បី កាត់បន្ថយអាការឈឺចាប់ហើយ គប្បីប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាល បំបាត់អាការភ្លាម។ ចំពោះអ្នកខ្លះដែលបណ្តែត បណ្តោយទុកចោលអាចប្រឈមជាមួយការឆ្លងមេរោគ ឈឺហើមមុខដំបៅមានខ្ទុះ បន្ទាប់មកសាច់កន្លែងនោះនឹងងាប់រហូតដល់ថ្នាក់ត្រូវកាត់ចោលក៏មានផងដែរ។
ក្នុងករណីបើអាការធ្ងន់ធ្ងរ គប្បីទៅរកគ្រូពេទ្យធ្វើការព្យាបាល បំបាត់ទើបជាវិធីល្អបំផុត ៕
ប្រភព៖ Health