កីឡា

លោក អូន ព័ន្ធមុនីរ័ត្ន ៖ ការប្រកួតពេលនេះ ចូលរួមចំណែកយ៉ាងធំ ក្នុងការវាស់ស្ទង់ កម្រិតបច្ចេកទេស របស់អត្តពលិកការ៉ាតេម្នាក់ៗ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ពិតជាមានសារសំខាន់ មិនត្រឹមតែជួយលើកកម្ពស់សុខភាព បង្កើនមិត្តភាព និងសាមគ្គីភាព រវាងអ្នកហាត់ ការ៉ាតេប៉ុណ្ណោះទេ ថែមទំាងរួមចំណែកយ៉ាងធំ ក្នុងការវាស់ស្ទង់ កម្រិតបច្ចេកទេស របស់កីឡាករ-កីឡាការិនី ម្នាក់ៗ ហើយក៏បានផ្តល់ភាពងាយស្រួល ដល់ គ្រូបង្វឹក អាចជ្រើសរើសបានកីឡាករឆ្នើម សម្រាប់ត្រៀម ចូលរួមប្រកួតព្រឹត្តិការ ណ៍កីឡាជាតិ និង អន្តរជាតិ ។

លោកប្រធានបន្តថា ដូច្នេះក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា ខ្ញុំសូមស្នើសុំថ្នាក់ ដឹកនាំ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការ គ្នាបង្កើនភាពស្និទ្ធស្នាល ស្វាហាប់ក្នុងការងារជំនាញ កីឡាការ៉ាតេឲ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុតបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមជោគជ័យ ក្នុងការប្រកួត កីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជាខាងមុខ ។ ឥឡូវនេះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានសម្រេចទទួលគ្រូបង្វឹកមាន គុណវុឌ្ឍខ្ពស់ ខ្សែក្រវាត់៨ជាន់ គឺ លោកគ្រូ Hassan មកពីប្រទេសអឺរ៉ង់ បានមកដល់ ទីនេះហើយ ដែលលោកគ្រូនឹងបន្ធឹកកីឡាករ កីឡាការិនី ជម្រើសជាតិផ្នែកប្រយុទ្ធ “Kumte” និងលោកគ្រូជប៉ុនម្នាក់ទៀត គឺ លោកគ្រូ Shoker Toyama នឹងបង្ហាត់ក្រុម ជម្រើសផ្នែកកាតា “Kata” ។

លោកគ្រូបង្វឹកបរទេសទាំង២នាក់ ពិតជាមានឆន្ទៈខ្ពស់ ចង់ជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជា ដណ្តើមបានមេដាយ ក្នុងការប្រកួតលើឆាក អន្តរជាតិ ពិសេស ការប្រកួតកីឡា SEA Games ឆ្នាំ២០២ ៣ខាងមុខ ប៉ុន្តែគ្រូល្អខ្លាំងពូកែយ៉ាងណាក៏ដោយ បើកីឡាករ-កីឡាការិនីគ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំ ជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ ។
សហព័ន្ធសង្ឃឹមលើការខិតខំប្រឹង ប្រែងរបស់លោកគ្រូ អ្នកគ្រូ បង្វឹកកីឡាករ កីឡាការិនី ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហាត់ លះបង់ការ ឈឺចាប់ឱ្យដល់កម្រិត ដើម្បីទទួលបានគុណផល កីឡា (Performance) ការ៉ាតេ កម្រិត ខ្ពស់ ដើម្បីដណ្តើមជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រកួតកីឡាការ៉ាតេ ជា អន្តរជាតិ និង លើកឧត្តមភាពកីឡាការ៉ាតេកម្ពុជា លើឆាកអន្តរជាតិ ។

សហការគ្នាយ៉ាងល្អ និងបានខិតខំសម្របសម្រួលលើផ្នែកបច្ចេកទេស និងចលនាផ្សេងៗ ដើម្បីឲ្យកិច្ចដំណើរការនៃការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំ ឆ្នាំ២០២០ អាចលេចចេញជារូបរាងឡើងដោយរលូន។ ខ្ញុំក៏សូមផ្តាំផ្ញើដល់កីឡាករ-កីឡាការិនី ទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ ហ្វឹកហាត់បន្ថែមទៀត ដើម្បីលើកកម្ពស់ សមត្ថភាព ក្នុងការដណ្តើមជ័យលាភីជូនក្លិប អង្គភាព និងជាតិ ៕ដោយ៖លី ភីលីព

Most Popular

To Top