ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះអាល្លឺម៉ង់ និងអាមេរិក នៅលើសមុទ្របាល់ទិក

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្ដហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានដេញតាមយន្តហោះអាល្លឺម៉ង់ និងអាមេរិក មួយគ្រឿងនៅលើសមុទ្របាល់ទិក កាលពីថ្ងៃច័ន្ទ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសពីរលើសមុទ្របាល់ទិកហោះឆ្ពោះទៅព្រំដែនរដ្ឋរបស់រុស្ស៊ី។

យន្តហោះចម្បាំង Su-27 របស់រុស្ស៊ីមួយគ្រឿងបានហោះចេញ ហើយកំណត់គោលដៅទាំងនោះ ជាយន្តហោះល្បាត P-3C Orion របស់កងទ័ពជើងទឹកអាល្លឺម៉ង់ និងយន្តហោះឈ្លបយកការណ៍ កងទ័ពអាកាសអាមេរិក U-2S ។

យន្ដហោះរុស្ស៊ីបានអមដំណើរ យន្តហោះបរទេស រហូតដល់ពួកគេហោះ ចេញពីព្រំដែនរុស្ស៊ី ។ ក្រសួងបានឲ្យដឹងទៀតថា យន្ដហោះ Su-27 បានគោរពយ៉ាងតឹងរឹង ជាមួយនឹងវិធានអន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស ក្នុងពេលហោះហើរ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top