ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី ៖ សង្គមមានរដ្ឋាភិបាលល្អ ដូចជាចក្រភពរ៉ូម និងរាជវង្សមីងរបស់ចិន ធ្លាក់ចុះជាងរបបផ្តាច់ការ

អាមេរិក ៖ ការសិក្សាជាប្រវត្តិសាស្ត្រ បង្ហាញថា សង្គមដែលមានរដ្ឋាភិបាល ដឹកនាល្អដូចជាចក្រភពរ៉ូម និងរាជវង្សមីង របស់ប្រទេសចិន បានធ្វើឲ្យប្រទេសនេះ ធ្លាក់ចុះយ៉ាងខ្លាំង ជាងប្រទេស ដែលគ្រប់គ្រង ដោយមេដឹកនាំផ្តាច់ការ គ្មានមេត្តានេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ អាមេរិកនិយាយថា នៅពេលរដ្ឋាភិបាលល្អ គឺជាអ្នកផ្តល់ទំនិញ និងសេវាកម្មសម្រាប់ប្រជាជន របស់ខ្លួន ហើយមិនបានប្រមូលផ្តុំ ទ្រព្យសម្បត្តិ និងអំណាចយ៉ាងខ្លាំងនោះ ពួកគេបានបែកបាក់គ្នា កាន់តែខ្លាំងឡើងៗ។ ទោះបីជារដ្ឋាភិបាល ល្អអាចមានលទ្ធភាពទ្រទ្រង់ខ្លួនឯង បានយូរជាង របបពុករលួយក៏ដោយ ក៏ពួកគេទំនងជាទទួលរង នូវការដួលរលំដ៏មហន្តរាយនៅ ពេលដែលមេដឹកនាំថ្មីបានចុះកិច្ចសន្យា សង្គមជាមួយប្រជាជន។

ទស្សនវិទូបានពិនិត្យមើលគំរូសកល នៃសង្គមមុនសម័យទំនើបចំនួន៣០ ប្រទេសទូទាំងពិភពលោក រួមមានចក្រភពរ៉ូម៉ាំង និងមេដឹកនាំម្នាក់ ដែលគួរឲ្យចងចាំបំផុត គឺខុមឈីដែលចាប់អារម្មណ៍ នឹងការប្រណាំងរទេះសេះ និងការបង្ហូរឈាមជាងការគ្រប់គ្រងចក្រភពនេះ ។ មិនថា សង្គមត្រូវបានគ្រប់គ្រង ដោយមេដឹកនាំផ្តាច់ការគ្មានមេត្តា ឬអ្នកតំណាងដែលមាន ចេតនាល្អឡើយ ពួកគេនឹងបែកបាក់គ្នាទាន់ពេលប៉ុន្តែជាមួយនឹងភាពធ្ងន់ធ្ងរខុសគ្នា ។

ក្រុមសិក្សាបានចង្អុលបង្ហាញ នៅក្នុងការសិក្សា របស់ពួកគេដែលត្រូវបានចេញផ្សាយ នៅក្នុងកាសែត Frontiers in Science ។ អ្នកនិពន្ធRichard Blantonមកពីសាកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana បានមានប្រសាសន៍ថា ការស្រាវជ្រាវរបស់យើងផ្តល់នូវការយល់ដឹង ដែលគួរតែមានតម្លៃនៅក្នុងពេលបច្ចុប្បន្ន ៕
ដោយ៖លី ភីលីព

Most Popular

To Top