អង់គ្លេស៖អ្នកបុរាណវិទូ កំពុងធ្វើការស៊ើបអង្កេតលើសម្គាល់ សញ្ញាអាបធ្មប់ នៅយុគសម័យ កណ្តាលត្រូវបានគេរកឃើញ ក្នុងព្រះវិហារដែលមានអាយុ ៧០០ ឆ្នាំនៅប្រទេសអង់គ្លេស ត្រូវបានគេប្រើ ដើម្បីបំបិទវិញ្ញាណអាក្រក់ ដោយដាក់ពួកវានៅក្នុងនរកគ្មាន ទីបញ្ចប់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
រចនាសម្ពន្ធ័ដែលបាក់បែក ត្រូវបានគេរកឃើញ នៅStoke Mandeville កំឡុងពេលគម្រោងសាងសង់ផ្លូវដែក ល្បឿនលឿនដែលគ្រោងនឹងលាតសន្ធឹង ពាសពេញប្រទេស។ អ្នកស្រាវជ្រាវជាមួយក្រុមហ៊ុន HSR ជាក្រុមហ៊ុនពាក់ព័ន្ធ នឹងគម្រោងនេះ បានរកឃើញថា ការឆ្លាក់លើថ្មផ្សេងៗកាលពីមុន ព្រះវិហារSt. Mary មានរន្ធខួងនៅចំកណ្តាល ដោយមានបន្ទាត់នៅជាប់នឹង វាដែលបង្កើតជារង្វង់ ។
ប្រវត្ដិវិទូនិយាយថា សញ្ញាសម្គាល់ត្រូវបានប្រើដើម្បីចៀសវាងវិញ្ញាណអាក្រក់ ដោយចាប់ពួកវាក្នុងជួរ ឬផ្ទាំងគ្មានទីបញ្ចប់។ សញ្ញាសម្គាល់របស់អាបធ្មប់ ឬសញ្ញាវិញ្ញាណអាក្រក់ មកពីភាសាក្រិក“Apotrepein” ដើម្បីបែរចេញ ហើយការពារប្រជាជនពីវិញ្ញាណអាក្រក់។
ព្រះវិហារ St. Mary ត្រូវបានកសាងឡើង នៅឆ្នាំ ១០៧០ បន្ទាប់ពី Norman Conquest ហើយអ្នកជំ នាញជឿថា វាជាព្រះវិហារឯកជន ដំបូងបង្អស់ ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៅពេលនោះ ។ នៅឆ្នាំ ១៣៤០ រចនាសម្ព័ន្ធត្រូវបានពង្រីកទៅជាកន្លែង គោរពបូជាសម្រាប់ភូមិទាំងមូល ។ វាត្រូវគេបោះបង់ចោល នៅសតវត្សរ៍ទី ១៩ ហើយត្រូវបានគេថ្កោលទោសនៅសតវត្សរ៍ទី ២០ ដោយបន្សល់ទុកនូវប្រាសាទបុរាណ និងផ្នូរចាស់ជាច្រើនសម្រាប់ ឲ្យសាធារណជនបានទស្សនា ៕ដោយ៖លី ភីលីព